មិនគួរឲ្យជឿ! សកម្មភាពកម្សាន្តទាំង ៥ នេះមានប្រយោជន៍ច្រើនដល់ការចងចាំរបស់យើង
- 2017-07-25 08:58:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! សកម្មភាពកម្សាន្តទាំង ៥ នេះមានប្រយោជន៍ច្រើនដល់ការចងចាំរបស់យើង
តើអ្នកចូលចិត្តធ្វើអ្វីនៅពេលទំនេរ? មានសកម្មភាពច្រើនណាស់ដែលយើងអាចជ្រើសរើសធ្វើបាន ប៉ុន្តែចំពោះសកម្មភាពទាំង ៥ ខាងក្រោមនេះវិញ ពួកវាមិនត្រឹមតែជាការកម្សាន្តទេ តែក៏ជាការជួយបង្កើនការចងចាំផងដែរ៖
១. ការផាត់ពណ៌រូប៖ វាគឺជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពស្មុគស្មាញរបស់យើង។ កាលណាស្ត្រេសត្រូវបានបន្ថយហើយ ខួរក្បាលយើងក៏ស្រឡះដែលធ្វើឲ្យយើងចងចាំបានល្អ។
២. ការថែសួន៖ តើអ្នកចាប់អារម្មណ៍ទេថាពេលមានដើមឈើជុំវិញ យើងដូចជាមានអារម្មណ៍ថាស្រឡះក្នុងខ្លួន។ ការថែសួន ដាំផ្កា ឬថែផ្កាបែបនេះ អាចជួយឲ្យខួរក្បាលស្រឡះ និងបង្កើនការចងចាំមិនគួរឲ្យជឿ។
៣. ការគូររូប៖ ពេលយើងគូររូប ខួរក្បាលហាក់ដូចជាកំពុងហាត់ប្រាណដូចច្នោះដែរ។ វាធ្វើឲ្យសមត្ថភាពចងចាំកាន់តែកើនឡើង។
៤. ការចម្អិនអាហារ៖ ពេលធ្វើម្ហូប យើងត្រូវគិតគួរដាក់អ្វីមុន ឬដាក់អ្វីក្រោយដែលធ្វើឲ្យខួរក្បាលបានហាត់ប្រាណដូចទៅនឹងការគូររូបដែរ។
៥. ការចាក់អាវ៖ វាមានប្រយោជន៍យ៉ាងច្រើនទៅដល់ខួរក្បាលដោយការផ្ដល់នូវអារម្មណ៍សប្បាយ រីករាយ និងការសម្រាកបានល្អ៕
ចុចអាន៖ ពេលណាបានដើរលេងជាមួយមិត្តភ័ក្ដិកុំភ្លេច Style ថតរូបទាំងនេះ
ចុចអាន៖ ដឹងល្បិចទាំងនេះ ស្រីៗលែងបារម្ភរឿងវ៉ាលីដាក់ឥវ៉ាន់មិនគ្រប់ទៀតហើយ