ដឹង​ល្បិច​ទាំង​នេះ​ ស្រី​ៗ​លែង​បារម្ភ​រឿង​វ៉ាលី​ដាក់​ឥវ៉ាន់​មិន​គ្រប់​ទៀត​ហើយ

  • 2017-07-25 02:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើរ​លេង​គឺ​ដើម្បី​បំបាត់​អារម្មណ៍​តានតឹង​ និង​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​ ប៉ុន្តែ​ស្រី​ៗ​យើង​ច្រើន​មាន​បញ្ហា​ម្យ៉ាង​គឺ​គ្មាន​កន្លែង​ដាក់​ឥវ៉ាន់​ដែល​ចង់​យក​ទៅ​។ ​បើ​អញ្ចឹង​តើ​គួរ​ធ្វើ​យ៉ាង​ណា​​ល្អ? ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះ​​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចំណេញ​កន្លែង​ដាក់​ឥវ៉ាន់​បន្ថែម​បាន​ច្រើន​៖

១. មូល​ខោអាវ​ជា​ដុំ៖ វា​អាច​ជួយ​ឲ្យ​សល់​ចន្លោះ​ច្រើន​ហើយ​ថែម​ទាំង​មិន​ជ្រួញ​ខោអាវ​ទៀត​ផង។

២. ខោអាវ​ក្នុង​អាច​ដាក់​ពី​លើ​គ្នា​បាន៖ លា​អាវ​ទ្រនាប់​ហើយ​ដាក់​ខោក្នុង​នៅ​ខាង​​ក្នុង​នោះ ​បន្ទាប់​មក​បត់​វា​ជាន់​លើ​គ្នា​ជា​ការ​ស្រេច។

៣. ចន្លោះ​ស្បែក​ជើង​អាច​ដាក់​ខោអាវ​ក្នុង​នោះ​បាន៖ ជា​ពិសេស​គឺ​​​ស្រោម​ជើង​​ ឬ​អាវ​យឺត។

៤. យក​ស្បោង​មក​រុំ​ស្បែក​ជើង៖ ​ដើម្បី​ជៀស​វាង​​កុំ​ឲ្យ​ជ្រុះ​ដី​លើ​ខោអាវ។ អ្នក​អាច​យក​ថង់​ពាក់​សក់​ដែល​ឈប់​ប្រើ​មក​រុំ​​ក៏​បាន។

៥. ​ដាក់​ខោ​ឬ​អាវ​ដែល​អាច​ស្លៀក​ចូល​គ្នា​បាន​ច្រើន​ដង៖ ធ្វើ​បែប​នេះ​យើង​មិន​ចាំបាច់​ត្រូវ​យក​ទៅ​ច្រើន​ពេក។ ឧទាហរណ៍​ គួរ​ជៀស​វាង​​ខោអាវ​ឈុត​ជា​ដើម​ដែល​ស្លៀក​បាន​តែ​ជា​មួយ​គូ​វា​ប៉ុណ្ណោះ។

៦. ការពារ​គ្រឿង​សំអាង៖ ដើម្បី​កុំ​ឲ្យ​ម្សៅ​​បែក​​ខ្ទេច​ពេល​ធ្វើ​ដំណើរ​ម្ដង​ៗ​ អ្នក​អាច​ដាក់​សំឡី​ពី​លើ​វា​បាន។

៧. ការពារ​សាប៊ូ ឬ​ឡេ​​កុំ​ឲ្យ​កំពប់៖ អ្នក​គ្រាន់​តែ​យក​ថង់​ប្លាស្ទិក​មក​ដាក់​មាត់​ដប​ហើយ​បិទ​ពី​លើ​ជា​កា​ស្រេច។

៨. ចំពោះ​វត្ថុ​ដែល​ងាយ​បែក៖ អ្នក​អាច​ដាក់​ពួក​វា​នៅ​ចន្លោះ​ស្រោម​ជើង​ ឬ ខោអាវ​ក៏​បាន៕

ចុច​អាន៖ បញ្ហា​ធំ ៤​ យ៉ាង​​របស់​ស្ត្រី​នៅ​កន្លែង​ធ្វើ​ការ

ចុច​អាន៖ អារម្មណ៍​ពិបាកទាំង៨ ដែលមនុស្ស​គ្រប់រូប​តែងជួប ហើយត្រូវតែដោះស្រាយវា

ប្រភព៖ Sheknows ប្រែ​សម្រួល៖ Chhai Yarith