៥ វិធី makeup ដែល​ស្រី​ៗ​គួរតែ​សាកល្បង​រៀន​តាម​ពី​ស្ទីល​កូរ៉េ

  • 2017-07-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ចង់​រៀន​ពី​របៀប​តុបតែង​មុខ​របស់​ជនជាតិ​កូរ៉េ​ទេ? បើ​ដូចនេះ កញ្ញា សូម​បង្ហាញ​ពី​ការ​បង្រៀន​របៀប makeup និង​លក្ខណៈ​ពិសេស​នៃ​ការ​តុបតែង​មុខ​របស់​នារី​កូរ៉េ​នា​ពេល​សព្វ​ថ្ងៃ៖

១.style ផាត់​មុខ​ប្រចាំថ្ងៃ

នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​នារី​កូរ៉េ តែ​ប្រចាំ​ថ្ងៃ​ពួកគេ​មាន​លក្ខណៈ​សាមញ្ញ និង​ដូច​ធម្មជាតិ ហើយ​ស្បែក​មុខ​តែង​មាន​ពន្លឺ​ជា​និច្ច។ ដែល​ភាព​ពេញ​និយម​ដំបូង គឺ​ពួកគេ​រៀន​តាម PONY ជា​អ្នក​ជំនាញ​ផាត់​មុខ​ដ៏​ល្បី​ប្រចាំ​ប្រទេស។

២.style ផាត់​មុខ​បែប​ទាក់ទាញ

Glam Smokey Burgundy គឺជា​ស្ទីល​ផាត់​មុខ​ដ៏​ទាក់ទាញ​សម្រាប់​នារី​កូរ៉េ។ ការ makeup បែប​នេះ​គឺ​សម្រាប់​ទៅ​ពិធី​ជប់​លៀង ឬ​ពិធី​បុណ្យ​ផ្លូវ​ការ​ណា​មួយ ហើយ​វា​មាន​ភាព​ទាក់ទាញ​ព្រោះ ការ​ផាត់​មុខ និង​ស្ទីល​សក់​មាន​ពណ៌​ស្វាយ​ខ្ចី​ពេញ​ទាំង​ផ្ទៃ​មុខ។ ម្យ៉ាង​ទៀត​ ជនជាតិ​កូរ៉េ​ចូលចិត្តcontact lenses អាច​ជួយ​ឲ្យ​ភ្នែក​ពួកគេ​មើល​ទៅ​ធំ ដែល​ប្លែក​ពី​រូបរាង​ដើម​ទាំង​ស្រុង។

៣.ស្ទីល​ផាត់​មុខ​ពណ៌​ទឹកក្រូច

នេះ​គឺ​ជា​ពណ៌​ដ៏​អស្ចារ្យ​មួយ​សម្រាប់​និទាឃៈរដូវ និង​រដូវ​ក្ដៅ ហើយ​នារី​កូរ៉េ​ក៏​ចាប់ចិត្ត​នឹង​ពណ៌​នេះ​យក​មក​តុប​តែង​មុខ​តែម្ដង​ទៅ។ ការ​ពិត​ទៅ​ជនជាតិ​កូរ៉េ​ពេញចិត្ត​ចំពោះ​ទឹកក្រូច និង​ពណ៌​ផ្កា​ឈូក​ពេល​តុបតែង​មុខ ព្រោះ​វា​បំពេញ​បន្ថែម​ឲ្យ​ស្បែក​រឹតតែ​ស្អាត។ លើស​ពី​នេះ​ទៅ​ទៀត​ពណ៌​ទាំង​ពីរ​ផ្ដល់​ឲ្យ​មុខ​នូវ​ពណ៌​ដ៏​រស់រវើក​មួយ​ដោយ​មិន​ចាំបាច់​តុបតែង​ច្រើន​ពេក​ឡើយ។

៤.បែប​សិចស៊ី

style បែប​នេះ​មើល​ទៅ​ធ្វើឲ្យ​នារី​សិចស៊ី និង​ពេញ​បរិបូរណ៍​ជា​មនុស្ស​ស្រី​ទាន់​សម័យ ហើយ​ការ​តុបតែង​មុខ​នេះ​ផ្ដោត​សំខាន់​លើ​ការ​គូរ​ភ្នែក និង​បបូរមាត់។

៥.ស្ទីល​បែប​ស្រស់​ស្រាយ

ខណៈ​ដែល​ជនជាតិ​កូរ៉េ​ចង់​រក្សា​មុខមាត់​របស់​ពួកគេ​ឲ្យ​មើល​ទៅ​សាមញ្ញ តែ​ពួកគេ​នៅ​មិន​ភ្លេច​បន្ថែម​ពណ៌​ភ្លឺ​ៗ​ដល់​ស្បែក​ឡើយ។ ពួក​គេ​ចូលចិត្ត​ផាត់​មុខ និង​ភ្នែក​ស្រាល​ៗ តែ​បបូរមាត់​គឺ​ក្រហម​ស្រស់​តែម្ដង៕

ចុចអាន៖បើ​​ចង់​ចេះ​ Makeup ឲ្យ​ស្អាត​ដូច​អ្នក​ជំនាញ នារី​ៗ​មិន​គួររំលងវីដេអូ​មួយ​នេះ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម