បញ្ហាធំ ៤ យ៉ាងរបស់ស្ត្រីនៅកន្លែងធ្វើការ
- 2017-07-24 02:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាធំ ៤ យ៉ាងរបស់ស្ត្រីនៅកន្លែងធ្វើការ
ត្បិតថាយើងតែងព្យាយាមផ្សព្វផ្សាយពីភាពស្មើគ្នារវាងបុរសនិងស្ត្រី ប៉ុន្តែបញ្ហារវាងភេទទាំងពីរនៅតែអាចកើតមាន ជាពិសេសក្នុងសង្គមការងារតែម្ដង។ ខាងក្រោមគឺជាបញ្ហាទាំង ៤ ដែលស្ត្រីតែងជួបប្រទះក្នុងការងារ៖
១. ស្ត្រីបានទទួលឱកាសការងារតិចជាងបុរស៖ មានការសិក្សាជាច្រើនបានបង្ហាញថាបើបេក្ខជនទាំងពីរមានសមត្ថភាពប្រហែលគ្នាតែម្នាក់ជាបុរស និងម្នាក់ជាស្ត្រីនោះ ឱកាសនឹងធ្លាក់ទៅលើបុរសច្រើនជាង។
២. រកចំណូលបានតិចជាងបុរស៖ ទោះជាការងារមានមុខនាទីប្រហាក់ប្រហែលគ្នាក៏ដោយ ឱកាសដែលបុរសទទួលប្រាក់ខែច្រើនគឺមានខ្ពស់ជាងស្ត្រីជានិច្ច។
៣. បើស្ត្រីប្រកួតប្រជែងខ្លាំងក្នុងក្រុមហ៊ុន អ្នករួមការងារមិនចូលចិត្តនោះទេ៖ ផ្ទុយទៅវិញ ចំពោះបុរស គេអាចនឹងទទួលការកោតសរសើរថាជាមនុស្សមិនរាថយ ឬក្លៀវក្លាជាដើម។
៤. ធ្វើការច្រើនតែមិនសូវទទួលបានការសរសើរ៖ នេះប្រហែលមកពីស្ត្រីត្រូវបានមើលឃើញថាមិនសូវមានជំនាញដឹងនាំក្នុងខ្លួន។ បើទោះបីជានាងប្រឹងប្រែងដើម្បីឲ្យគម្រោងមួយរបស់ក្រុមហ៊ុនជោគជ័យក៏ដោយ អ្នកដែលទទួលបានការសរសើរច្រើនគឺបុរសទៅវិញ៕
អាន៖ គន្លឹះ ៥ យ៉ាង ស្រីៗអាចអភិវឌ្ឍខ្លួនឲ្យពូកែនៅកន្លែងការងារ
អាន៖ អ៊ុង ច័ន្ទសោភា៖ ឧស្សាហ៍ញញឹម ជួយរក្សាសម្រស់ឲ្យកាន់តែនៅក្មេង