វិធីទស្សន៍ទាយនិស្ស័យគូព្រេងដោយមើលតាមខ្សែបាតដៃ
- 2017-07-18 00:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីទស្សន៍ទាយនិស្ស័យគូព្រេងដោយមើលតាមខ្សែបាតដៃ
ជឿទេថាខ្សែបាតដៃ អាចប្រាប់ពីរឿងរ៉ាវណាមួយពាក់ព័ន្ធស្នេហារបស់អ្នកបាន? ផ្អែកតាមគេហទំព័រ Brightsight មានវិធីងាយៗ គឺគ្រាន់តែលើកដៃទាំងពីររបស់អ្នកមកលាមើលជិតគ្នា ដោយដាក់ចុងកូនដៃឲ្យស្មើគ្នា រួចហើយមើលទៅចំណុចជួបគ្នារវាងខ្សែបាតដៃទាំងសងខាង នោះអ្នកនឹងអាចទាយពីឧបនិស្ស័យគូព្រេងរបស់អ្នកបាន ដោយមិនចាំបាច់ពឹងគ្រូទាយឡើយ។ វិធីអានខ្សែបាតដៃដើម្បីឲ្យដឹងពីរឿងគូព្រេងនោះមាន៣បែបគឺ៖
១. ខ្សែបាតដៃទាំងពីរនៅស្មើគ្នា
ប្រសិនបើដៃគូរបស់អ្នកមានខ្សែបាតដៃស្មើគ្នា នោះមានន័យថាអ្នកសំណាងហើយ ព្រោះពួកគេជាប្រភេទមនុស្សដែលមានភាពជាក់លាក់ស្មោះស្ម័គ្រចំពោះស្នេហា ជាមនុស្សមានហេតុផល និងចេះយល់ចិត្តអ្នកដទៃ។
២.ខ្សែបាតដៃខាងឆ្វេងទាបជាងខាងស្ដាំ
មនុស្សដែលមានខ្សែបាតដៃបែបនេះមានទំនោរចង់បានដៃគូដែលមានអាយុច្រើនជាង និងមានភាពឆ្លាតវៃ ចិត្តគំនិតចាស់ទុំជាងអាយុរបស់ខ្លួន។ គេជាមនុស្សដែលពូកែខាងស្នេហា រ៉ូមែនទិក និងមានភាពជឿជាក់លើខ្លួនឯង។
៣. ខ្សែបាតដៃខាងឆ្វេងខ្ពស់ជាង
អ្នកដែលមានខ្សែបាតដៃបែបនេះគឺជាមនុស្សម៉ឺងម៉ាត់ អត់ធន់រហូតយកឈ្នះការលំបាកនានាបាន ចូលចិត្តភាពឯករាជ្យ និងជឿជាក់លើខ្លួនឯង។ ពួកគេមិនសូវប្រញាប់ប្រញាល់ប៉ុន្មានទេ បើនិយាយពីរឿងស្នេហា ដូច្នេះហើយអាចមានឱកាសក្នុងការទទួលបានគូអនាគតដែលមានអាយុតិចជាង ឬជាជនបរទេស ៕