មើលតែកូនដៃ ដឹងថាអ្នកជាមនុស្សបែបណា
- 2017-07-24 08:05:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតែកូនដៃ ដឹងថាអ្នកជាមនុស្សបែបណា
មានការទស្សន៍ទាយជាច្រើនដែលអាចបង្ហាញពីអត្តចរិតរបស់មនុស្សម្នាក់ៗ។ ថ្ងៃនេះ វិបសាយកញ្ញាក៏មានវិធីមើលចិត្តមនុស្សមួយបែបទៀត តាមរយៈការមើលប្រវែងកូនដៃនៅដៃខាងស្ដាំ ហើយក៏រកឃើញថា មានបីប្រភេទដូចខាងក្រោមនេះ៖
១- កូនដៃនៅកម្ពស់នឹងថ្នាំងទី៣នៃដៃនាង៖
អ្នកជាមនុស្សដែលចូលចិត្តការពារអារម្មណ៍ខ្លួនឯង មិនចូលចិត្តបើកចំហឱ្យមនុស្សប្លែកមុខបានដឹងងាយៗឡើយ។ អ្នកសុខចិត្តបង្ហាញថា ខ្លួនឯងជាមនុស្សរឹងមាំ និងឯករាជ្យជាងអ្វីដែលអ្នកមានពិតប្រាកដ។ ប៉ុន្តែពេលរាប់អានអ្នកណាម្នាក់ហើយ អ្នកតែងបង្ហាញអារម្មណ៍ពិតឱ្យគេដឹង រហូតពេលខ្លះជឿជាក់គេពេក។ អ្នកក៏ជាមនុស្សចិត្តល្អ ពូកែធ្វើការ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន។
២- កូនដៃទាបជាងថ្នាំងទី៣នៃដៃនាង៖
អ្នកជាមនុស្សអៀនច្រើន មិនសូវចូលចិត្តទៅរកអ្នកណាមុននោះទេ។ បើនិយាយពីរឿងស្នេហាវិញ អ្នកជាមនុស្សស្មោះត្រង់ និងហ៊ានលះបង់ដើម្បីមនុស្សដែលខ្លួនស្រលាញ់។ ក្រៅពីនេះ អ្នកក៏ជាមនុស្សដែលពូកែលាក់ការសម្ងាត់ ឬលាក់អារម្មណ៍ខ្លួនឯង រហូតពេលខ្លះអ្នកផ្សេងយល់ថា អ្នកមិនចូលចិត្តចែករំលែកអារម្មណ៍ជាមួយអ្នកដទៃ។ ប៉ុន្តែការពិត អ្នកជាមនុស្សលន្លង់លន្លោច គ្រាន់តែមិនចង់ឱ្យម្នាក់ដែលយើងចាប់អារម្មណ៍នោះដឹងចិត្តប៉ុណ្ណោះ។
៣- កូនដៃខ្ពស់ជាងថ្នាំងទី៣នៃដៃនាង៖
មនុស្សដូចអ្នកគឺមិនចូលចិត្តគុំកួន ឬចងអាឃាតអ្នកណាឡើយ រឹតតែមិនចូលចិត្តធ្វើឱ្យខ្លួនឯងពិបាកចិត្ត គិតច្រើន។ អ្នកនៅជុំវិញខ្លួនអ្នកតែងគិតថា អ្នកជាមនុស្សចិត្តទូលាយ និងចេះឱ្យតម្លៃលើយោបល់របស់អ្នកដទៃ។ ពេលមានបញ្ហាអ្វី អ្នកតែងព្យាយាមដោះស្រាយវាដោយខ្លួនឯង មិនចូលចិត្តគេចវេះ ឬពឹងអ្នកដទៃឡើយ បើមិនទាន់ប្រឹងអស់លទ្ធភាព៕
ចុចអាន៖
របៀបមើលខ្សែថ្នាំងដៃ ដែលអាចបង្ហាញថាអ្នកជាមនុស្សបែបណា
បើមនុស្សស្រីមានខ្សែបាតដៃត្រង់ចំណុចនេះ បញ្ជាក់ថានឹងក្លាយជាអ្នកមានឆាប់ៗនេះ
ប្រភព៖ shared