បើមនុស្សស្រីមានខ្សែបាតដៃត្រង់ចំណុចនេះ បញ្ជាក់ថានឹងក្លាយជាអ្នកមានឆាប់ៗនេះ
- 2017-01-11 03:58:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមនុស្សស្រីមានខ្សែបាតដៃត្រង់ចំណុចនេះ បញ្ជាក់ថានឹងក្លាយជាអ្នកមានឆាប់ៗនេះ
មានស្រីៗជាច្រើនចាប់អារម្មណ៍ខ្លាំងទៅលើខ្សែជីវិតគូព្រេង ដោយជឿជាក់ថាឆ្នាំនេះដល់គូ ឆ្នាំនេះបានរៀបការជាមួយអ្នកមានអីជាដើម។ យ៉ាងណាមិញថ្ងៃនេះ កញ្ញា សូមបង្ហាញប្រិយមិត្តពីខ្សែបាតដៃមនុស្សស្រី ដែលអាចបញ្ជាក់បានថាអ្នកជិតក្លាយជាអ្នកមានហើយ៖
១.មានខ្សែមួយពីក្រោមកូនដៃត្រង់ ៖ បញ្ជាក់បានថាអ្នកជាមនុស្សឆ្លាតពូកែរកស៊ី និងក្លាយជាអ្នកមានប្រាក់គ្រប់គ្រាន់ទៅថ្ងៃអនាគតបាន។
២.មានខ្សែរួញៗ ពីកូនដៃមកដើមដៃ ៖ បញ្ជាក់បានថាអ្នកនឹងជួបបញ្ហាច្រើនជាមួយការងារឬរបររកស៊ីរបស់អ្នក។ ប្រសិនបើចង់ជម្នះវា អ្នកត្រូវតែធ្វើអ្វីដោយម៉ត់ចត់បំផុត ហាមដាច់ខាតចិត្តលោភលន់។
៣.មានខ្សែរួញដែរ តែមិនខ្លាំងពីកូនដៃមក ៖ បញ្ជាក់ថាអ្នកមិនសូវមានសុខភាពល្អនោះទេ ហើយរកប្រាក់ក៏មិនសូវបានសល់ដែរ ព្រោះត្រូវព្យាយាមជំងឺជាប្រចាំ។
៤.មានខ្សែបាតដៃរាងជាអក្សរ Y ពីនាងដៃទៅកូនដៃ ៖ វាក៏ជាខ្សែមួយបញ្ជាក់ថាអ្នកជាមនុស្សពូកែរកស៊ីបានដែរ។ លុយកាក់និងសល់ ហើយជំងឺក៏មិនសូវចូលមករកអ្នកដែរ។
៥.មានខ្សែបាតដៃអក្សរ Y តែមានមួយឆ្នូតដូចក្នុងរូប៖ បញ្ជាក់ថាអ្នកទៅថ្ងៃមុខនឹងរកបានលុយច្រើនជាមិនខាន ប៉ុន្តែក៏ជាមនុស្សធ្វើការមិនចង់ឈប់ដែរ ឱ្យតែមានពេលទំនេរចេះតែចង់ធ្វើការងាររហូត។
៦.មានខ្សែបាត់ដៃ១ឆ្នូតពីកូនដៃ និង១ឆ្នូតពីនាងដៃ៖ បញ្ជាក់បានថាទៅថ្ងៃមុខ អ្នកត្រូវតែជួបជាមួយបុរសម្នាក់ដែលអាចមើលថែ និងរកប្រាក់ឱ្យអ្នកចាយយ៉ាងស្រួល មិនពិបាកនោះទេ។