តារា​ថៃ Pimprapa លេង​ម៉ា​ក្បាច់​នេះ​នរណា​ក៏​ចាប់​ច្រឡំជាមួយ Ariana Grande ដែរ!

  • 2017-07-24 02:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី sing your face off season 3 តួឯក​ស្រី​ក្នុង​រឿង "គ្រា​មួយ​មួយ​នៃ​បេះដូង" បាន​ធ្វើឲ្យ​អ្នក​ទស្សនា​ភ្ញាក់ផ្អើល​ជា​ថ្មី ព្រោះ​នាង​បាន​តុបតែង​ខ្លួន​ដូច Ariana Grande។ មិន​ត្រឹម​តែ​លើក​យក​បទ "Problem " របស់​តារា​ស្រី​ដ៏​ល្បី​របស់​អាមេរិក​នោះ​ទេ Pimprapa បាន​ផាត់​មុខ និង​ស្លៀកពាក់ ព្រម​ទាំង​ធ្វើ​កាយវិការ​ដូច Ariana ទៀត​ផង។ ដែល​ចំណុច​ទាំង​នេះ​ហើយ ធ្វើឲ្យ​គណៈកម្មការ និង​អ្នក​ទស្សនា​ហ៊ោ​កក្រើក​កម្មវិធី​តែម្ដង។ ចង់​ដឹង​ថា Pimprapa ដូច ម្ចាស់​បទ "dangerous woman” កម្រិត​ណា ទស្សនា​រូបភាព និង​វីដេអូ​ខាងក្រោម​នេះ៖

Pimprapa
Ariana Grande

វីដេអូសម្ដែង​របស់ Pimprapa

វីដេអូស​ចម្រៀង​របស់ Ariana Grande

ចុចអាន៖សមត្ថភាព​រាំ ​ច្រៀង​មិន​ចាញ់​អ្នក​អាជីព ធ្វើឲ្យ​តារា​ស្រី​ថៃ ៥ ដួង​នេះ​រឹតតែ​លេចធ្លោ ​(វីដេអូ)

ប្រភព៖ YouTube ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម