សមត្ថភាព​រាំ ​ច្រៀង​មិន​ចាញ់​អ្នក​អាជីព ធ្វើឲ្យ​តារា​ស្រី​ថៃ ៥ ដួង​នេះ​រឹតតែ​លេចធ្លោ ​(វីដេអូ)

  • 2017-07-05 03:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ទាំង ៥ រូប​នេះ​គឺជា​តួឯក​ស្រី​ដែល​ថ្មី​ក្នុង​ខ្សែភាពយន្ត តែ​ពួកគេ​ក៏​មាន​សមត្ថភាព​រាំ និង​ច្រៀង​យ៉ាង​អស្ចារ្យ​ដូច​ការ​សម្ដែង​ដែរ។ ចង់​ដឹង​ថា​តារា​ណា​ខ្លះ ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

១.Yaya៖ ​ពេល​ដែល​បទ "Make It Happen” ចេញ​ផ្សាយ​ជា​សាធារណ ក៏​ជា​ពេល​ដែល​នាង​អ្នក​គាំទ្រជាច្រើន​​ភ្ញាក់ផ្អើល​ ដោយ​ឃើញ​នាង​ច្រៀង​បាន​ពីរោះ និង​រាំ​យ៉ាង​ឡូយ​មិន​ចាញ់​អ្នក​អាជីព។

២.Pimprapa៖ តួឯក​ស្រី​ក្នុង​រឿង "គ្រា​មួយ​នៃ​បេះដូង” មិន​ត្រឹម​តែ​អាច​ច្រៀង​បាន​ពីរោះ​ទាំង​ភាសា​ចិន,អង់គ្លេស និង​ថៃ ប៉ុណ្ណោះ​ទេ ហើយ​នាង​ក៏​ពូកែ​រាំ​យ៉ាង​មិន​ធម្មតា​ដែរ។

៣.Davika៖ តារា​កូន​កាត់​ថៃ​បែលហ្សិក​រូប​នេះ រឹតតែ​មិន​ធម្មតា​ទៀត​ពេល​ឡើង​សម្ដែង​ជាមួយ​តារា​ចម្រៀង​ប្រុស​ប្រចាំ​ប្រទេស​ថៃ​លោក Bird ក្នុង​កម្មវិធី​ប្រគំតន្ត្រី​មួយ ព្រោះ​ក្បាច់​រាំ និង​ការ​ច្រៀង​របស់​នាង​ស៊ី​គ្នា​អស្ចារ្យ។

៤.Taew Natapohn៖ ចំណែក​តួ "នាគី” រូប​នេះ តែងតែ​ហាត់​រាំ​ជា​ប្រចាំ ទើប​ធ្វើឲ្យ​នាង​មាន​ជំនាញ​នេះ​ស្ទាត់​ទាំង​សម័យ និង​បុរាណ ហើយ​ការ​ច្រៀង​ក៏​តារា​ស្រី​វ័យ ២៨ ឆ្នាំ​អាច​បកស្រាយ​បាន​យ៉ាង​ពីរោះ​ដែរ។ នៅ​ក្នុង​គណនី Instagram នាង​ក៏​ឧស្សាហ៍​បង្ហោះ​វីដេអូ​រាំ​ទៀត​ផង។

This is SO MUCH FUN @beamhoneyb @studiozoombkk

A post shared by Natapohn T. (@taewaew_natapohn) on

៥.Baifern៖ នាង​គឺជា​មិត្ត​សម្លាញ់​របស់ Davika ហើយ​អ្នក​ទាំងពីរ​តែងតែ​ទៅ​ហាត់​រាំ​ជាមួយ​គ្នា​ជាប្រចាំ និង​រាំ​បាន​គ្រប់​ង្វាក់។ ជាពិសេស​​តារា​វ័យ ២៤ ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​បាន​សម្ដែង​ក្នុង​រឿង"SLAM DANCE Series" ​ដែល​តម្រូវ​ឲ្យ​នាង​មាន​ឈុតឆាក​រាំ​ជាច្រើន រីឯការ​ច្រៀងក៏​ពីរោះ​ទៀត៕

ចុចអាន៖តារា​​​ស្រី​ថៃ​ល្បី​ៗ​ដែល​មាន​សក់​ស្អាត និង​ទម្រង់​មុខ​​​សម​ឥត​ខ្ចោះ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម