៥ ហេតុ​ផល​ដែល​យើង​គួរ​តែ​កាត់​ចិត្ត ​ពី​មនុស្ស​ដែល​មិន​ស្រឡាញ់​​យើង

  • 2017-07-20 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ខ្លះ​មិន​ដូច​ចិត្ត​យើង​ដែល​ប៉ង​នោះ​ទេ ពេល​ខ្លះ​យើង​ស្រឡាញ់​គេ តែ​គេ​មិន​ស្រឡាញ់​យើង​ក៏​មាន ដូច្នេះ​អ្វី​ដែល​យើង​គួរ​តែ​ដឹង​គឺ​វិធី​ដើម្បី​ដក​ខ្លួន​ចេញ​ពី​ភាព​ឈឺចាប់​នេះ ដោយ​កាត់​ចិត្ត​នឹង​ដើរ​ចេញ​ព្រោះ ៖

១. កុំ​ឲ្យ​ឈឺចាប់​កាន់​តែ​ខ្លាំង ៖ បើ​យើង​នៅ​តែ​បន្ត​អារម្មណ៍​ស្រឡាញ់​បែប​នេះ​ទៀត យើង​នឹង​រឹត​តែ​ឈឺចាប់​ ហើយ​គ្មាន​ថ្ងៃ​អាច​ដក​ខ្លួន​រួច​នោះ​ទេ ដូច្នេះ​គួរ​តែ​ព្យាយាម​កាត់​ចិត្ត​ម្ដង​បន្តិចៗ។

រូបតំណាង

**២. បើក​ឱកាស​ឲ្យ​ខ្លួន​ឯង ៖** បើ​នៅ​តែ​ស្រឡាញ់​គេ យើង​គ្មាន​ថ្ងៃ​មាន​ឱកាស​សម្រាប់​ខ្លួន​ឯង​ក្នុង​ការ​មើល​ឃើញ​ពី​មនុស្ស​ដទៃ​នោះ​ទេ គឺ​មាន​តែ​គេ​តែ​ប៉ុណ្ណោះ បែប​នេះ​ហើយ​យើង​គួរ​តែ​ដោះលែង​ខ្លួន​ឯង​ដើម្បី​រក​ឃើញ​អ្វី​ដែល​ថ្មី និង​មនុស្ស​ដែល​ត្រូវ​ការ​យើង។

៣. កុំ​ឲ្យ​ខាត​ពេល​វេលា ៖ មួយ​ជីវិត​មនុស្ស​មិន​យូរ​នោះ​ទេ តែ​ហេតុអី​យើង​ត្រូវ​ប្រើ​ពេល​ដែល​នោះ​សល់​ទៅ​ចំណាយ​ជាមួយ​មនុស្ស​ដែល​មិន​ស្រឡាញ់​យើង​ផង វា​ដូច​ជា​បំផ្លាញ​ពេល​វេលា​ច្រើន​ពេក​ហើយ។

៤. ឲ្យ​គេ​មើល​ឃើញ​ថា​យើង​រឹង​មាំ ៖ ពេល​ខ្លះ​បើ​យើង​នៅ​តែ​ងប់ងុល​ជាមួយ​គេ​ ប្រហែល​គេ​កាន់​តែ​បាន​ចិត្ត គិត​ថា​ខ្លួន​ឯង​អស្ចារ្យ តែ​បើ​យើង​ឈប់ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ប្រសើរ​ មិន​ខ្វល់ខ្វាយ​ពី​រឿង​ហ្នឹង​ទៀត គេ​អាច​នឹង​ដឹង​ខ្លួន ហើយ​អាច​ស្ដាយ​ក្រោយ​ក៏​ថា​បាន។

រូបតំណាង

៥. ផ្លាស់​ប្ដូរ​ខ្លួន​ឯង ៖ នៅ​ពេល​ដែល​យើង​ធ្លាប់​ឈឺចាប់ ហើយ​យើង​អាច​ទាញ​ខ្លួន​ឯង​ចេញ​បាន​នោះ យើង​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ពេល​នោះ​ហើយ​យើង​នឹង​ដឹង​ថា​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ល្អ​ជាង​នេះ ហើយ​យើង​នឹង​ត្រៀម​ខ្លួន​សម្រាប់​ទទួល​យក​វា។​

បើ​គេ​មិន​ស្រឡាញ់​យើង​ទៅ​ហើយ មាន​តែ​ដើរ​ចេញ និង ព្យាយាម​កាត់​ចិត្ត​ទៅ៕

ចុចអាន៖នារី​​ធ្លាប់​ឈឺចាប់​ដោយសារ​ស្នេហាខ្លាំង​ប៉ុណ្ណា នឹង​ក្លាយជានារី​​ដ៏ល្អ​បំផុត​សម្រាប់​ស្នេហាក្រោយ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម