នារី​​ធ្លាប់​ឈឺចាប់​ដោយសារ​ស្នេហាខ្លាំង​ប៉ុណ្ណា នឹង​ក្លាយជានារី​​ដ៏ល្អ​បំផុត​សម្រាប់​ស្នេហាក្រោយ

  • 2017-07-17 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ពេល​ខ្លះ​ គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត វា​អាច​បំផ្លាញ​មនុស្ស​ស្រី​ដ៏​ស្រស់​បំព្រង​ម្នាក់​ ទៅ​ជា​នារី​ដែល​មិន​ចង់​ចេញ​ក្រៅ មិន​ចង់​ជួប​អ្នក​ណា​,មិន​ចង់​និយាយ, មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់ សូម្បី​តែ​ខ្លួន​ឯងក៏​ភ្លេច​ដែរ គឺ​សម្ងំ​យំសម្ងំ​ស្រែក​តែ​ម្នាក់​ឯង។ នារី​​ធ្លាប់​ឈឺចាប់​ដោយសារ​ស្នេហាខ្លាំង​ប៉ុណ្ណា នឹង​ក្លាយជានារី​​ដ៏ល្អ​បំផុត​សម្រាប់​ស្នេហាក្រោយព្រោះ៖

រូបតំណាង

​នៅ​ពេល​​ឈឺចាប់​ដោយសារ​ស្នេហា​ នាង​ទទួល​បាន​គ្រប់​រសជាតិ​ក្នុង​ជីវិត​ស្នេហា​នោះ ដូចនេះ​ហើយ​នាង​យល់​ពី​ភាព​ជូរចត់ និង​ភាព​ដុន​ដាប​ដែល​​ធ្លាប់កើតមាន។ ​បន្ទាប់​ពី​ពេល​ដែល​នាង​ក្រោក​ឈរ និងបើក​ចិត្ត​សម្លឹង​មើល​ពិភពលោក​វិញ ពេល​នោះ​ហើយ​នាង​នឹង​ក្លាយ​ជា​មនុស្ស​ផ្សេង​ទៀត​​ដែល​​អស្ចារ្យ​បំផុត និង​មិន​ធ្វើ​រឿង​ដែល​គេ​បោកប្រាស់​នាង ទៅ​លើ​អ្នក​ក្រោយ​ឡើយ។ ជាពិសេស​មនុស្ស​ស្រី​ម្នាក់​នោះ ​នឹង​មិន​ងាយ​ឲ្យ​អ្នក​ណា​មក​ធ្វើ​បាន​បេះដូង​នាង​ទៀត​ទេ ហើយ​ទោះ​ជា​មាន​រឿង​អី​កើត​ឡើង​​ក៏​នាង​មិន​ដុនដាប​ខ្លាំង​ដូច​ពី​មុន​ដែរ។

ក្រោយ​ខក​ចិត្ត​ម្ដង នារី​ដែល​ធ្លាប់​រង​ការ​ឈឺចាប់​នោះ នឹង​ក្លាយ​ជា​មនុស្ស​ដែល​ទាក់ទាញ និងខុស​ពី​ស្រី​ដទៃ​ដែល​​មនុស្ស​ប្រុស​មិន​ធ្លាប់​ជួប ព្រោះ​យើង​​ចាប់​ផ្ដើម​មាន​ការ​ធ្វើ​ខ្លួន​ស្អាត​ប្លែក​ពី​មុន,មាន​ចរិត​ម៉ឺងម៉ាត់, មិន​ចូល​ចិត្ត​លេង​សើច​ជាមួយ​ស្នេហា​ព្រោះ​គិត​ថាវា​មិន​បាន​ការ ហើយ​ក៏​មិន​ចាប់​អារម្មណ៍​ជាមួយ​នឹង​ស្នេហា​ទៀត​ដែរ តែ​នឹងជ្រើសរើស​នរណា​ម្នាក់​ធ្វើជា​គូអនាគត​ពិតប្រាកដ​តែ​ម្ដង។

​បើ​សិន​ជាមាន​បុរស​ណា​​អាច​យក​ឈ្នះ​ចិត្ត​នាង នោះ​គេ​​នឹង​ដឹង​ថា ​ស្នេហា​ដែល​នាង​ផ្ដល់​ឲ្យ​ពិសេស​កម្រិត​ណា។ ព្រោះ​នាង​​ធ្លាប់​ស្គាល់​អារម្មណ៍​ដែល​ត្រូវ​គេ​ធ្វើ​បាប​ ហើយ​នាង​យល់ពីស្នេហា​ច្រើនជាង​មនុស្ស​ស្រី​ដែល​មិន​ធ្លាប់​ខូច​ចិត្ត​ខ្លាំង។

រូបតំណាង

នារី​ដែល​ខូចចិត្ត​បំផុត ក៏​នៅ​មាន​ចំណុច​អស្ចារ្យ​ជា​ច្រើន​ទៀត​ ដែល​ធ្វើ​ឲ្យ​បុរស​ដែល​បាន​នាង គិត​ថា​ខ្លួនពិតជា​សំណាង​ណាស់​ដែលជា​ដៃគូ​ជាមួយនាង៕

ចុចអាន៖ ហេតុផលដែលធ្វើឲ្យស្នេហាដំបូងមិនជោគជ័យ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម