៤ យ៉ាងដែលស្រីៗគួរធ្វើ ពេលមិត្តប្រុសកំពុងឆេះដុំ

  • 2017-07-20 00:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ទៅ​ដែល​ថា​មិន​ចេះ​មាន​រឿង​ស្មុគ​ស្មាញ​ពី​ខាង​ក្រៅ​? ជា​ពិសេស​ស្រី​ៗ​ទាំង​ឡាយ ​បើ​សិន​ជា​ឃើញ​មិត្ត​ប្រុស​របស់​ខ្លួន​ស្រាប់​តែ​មួម៉ៅ​ក្តៅ​ក្រហាយ ​ឬ​ព្រងើយ​កន្តើយ​ចំពោះ​អ្នក​សូម​កុំ​តប​ត​ជាមួយ​គាត់​វិញ​អី ​ទង្វើ​ទាំង​នេះ​បញ្ជាក់​ថា​គាត់​កំពុង​មាន​បញ្ហា​ស្មុគ​ស្មាញ​អ្វី​មួយ​ហើយ​។ ប៉ុន្តែ​ប្រសិន​បើ​ជួប​បញ្ហា​ដូច​ខាង​លើ​ស្រី​ៗ​យើង​កុំ​ទាន់​អាល​គិត​ច្រើន មក​សាក​ល្បង​អនុវត្ត​តាម​វិធី​ទាំង ​៤ នេះវិញ៖

១. កុំ​បង្ខំ​គាត់៖ មិន​គួរ​បង្ខំ​គាត់​ឱ្យ​មក​និយាយ​ជាមួយ​អ្នក​ទេ​ ព្រោះ​វា​នឹង​កាន់​តែ​ធ្វើ​ឱ្យ​គាត់​ក្តៅ​ក្រហាយ​ថែម ​ហើយ​អាច​នឹង​ប្រើ​ប្រាស់​ពាក្យ​មិន​សមរម្យ​មក​លើ​អ្នក​ទៀត​ផង​។

រូបតំណាង

[រឿង​ ៨ យ៉ាង​នឹង​លេច​ឡើង​នៅ​ពេល​នារី​ ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់​ខ្លាំងបំផុត](http://kanha.sabay.com.kh/article/953186#utm_campaign=onpage)

២. ទុក​ពេល​ឱ្យ​គាត់​៖ អ្នក​គួរ​តែ​ទុក​ពេល​ឱ្យ​គាត់​ត្រជាក់​ចិត្ត​ដោយ​ខ្លួន​ឯង​ ព្រោះ​មនុស្ស​ប្រុស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ឱ្យ​គេ​មក​ប្រដៅ​ឬ​បញ្ជា​ចុះ​ឡើង​ច្រើន​ទេ​។

៣. កុំ​គិត​ផ្តេស​ផ្តាស​៖ ហាម​គិត​ផ្តេស​ផ្តាស​ថា​គាត់​នឹង​ឈប់​ស្រឡាញ់​អ្នក ​ព្រោះ​វា​អាច​បង្ក​ជា​រឿង​រ៉ាវ​រកាំ​រកូស​ផ្សេង​ៗ​។

៤. ហាម​ចាត់​វិធាន​ការ​ផ្តេស​ផ្តាស​៖ មនុស្ស​ស្រី​ក្រៅ​ពី​ចូល​ចិត្ត​គិត​ច្រើន ​ហើយ​នៅ​ចូល​ចិត្ត​ធ្វើ​រឿង​ផ្តេស​ផ្តាស​ទៀត​។ ​ពេល​ខ្លះ​អាច​ទៅ​ជា​បែក​គំនិត​ទៅ​តាម​ដាន​មិត្ត​ប្រុស​ ឬ​ទៅ​រក​រឿង​មិត្ត​ភក្តិ​គេ​ជា​ដើម​៕

ចង់​ស្រឡាញ់​ Crush ឲ្យ​បាន​សម្រេច​ សាក​វិធី​ទាំង​ ៦ នេះ​​​ទៅ

ប្រភព៖ relrules ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម