៣ ចំណុចស្ត្រីចាំបាច់យល់ដឹងពេលព្យាយាមសម្រកទម្ងន់ ក្រោយសម្រាលកូន
- 2017-07-19 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ចំណុចស្ត្រីចាំបាច់យល់ដឹងពេលព្យាយាមសម្រកទម្ងន់ ក្រោយសម្រាលកូន
នេះជារឿងចាំបាច់ខ្លាំងណាស់ សម្រាប់អ្នកម្ដាយដែលចង់សម្រកទម្ងន់ បន្ទាប់ពីឆ្លងទន្លេរួច ព្រោះត្រូវគិតគូរដល់សុខភាពខ្លួនឯង និងកូនតូចផង។ រឿង ៣ យ៉ាងនេះស្រីៗត្រូវតែដឹងព្យាយាមបញ្ចុះទម្ងន់ ព្រោះខ្លួនទើបតែបង្កើតកូនរួចផងនោះ៖
១.របបអាហារដើរតួយ៉ាងសំខាន់ជាងលំហាត់ប្រាណ
យើងត្រូវតែដឹងថាការហាត់ប្រាណខ្លាំងប៉ុណ្ណា ឬក៏តមព្យាយាមរកវិធីផ្សេងទៀតប៉ុណ្ណាក៏មិនអាចជួយអ្នកដែលទើបសម្រាលកូនស្គមមកវិញដែរ។ វិធីល្អគឺគឺញ៉ាំអាហារដែលត្រឹមត្រូវ និងសម្បូរជីវជាតិទើបជាការល្អដល់យើង និងកូនតូច។
**២.កំណត់បរិមាណកាឡូរីឲ្យនៅទាបបំផុត**
ត្រូវដឹងថាទើបសម្រាលកូនហើយ រាងកាយយើងត្រូវការថាមពលច្រើន ព្រោះរាងកាយអាចទប់ទល់នឹងជំងឺផ្សេងៗបាន តែយើងអាចជ្រើសរើសអាហារដែលមានកាឡូរីទាបវិញក៏ល្អម្យ៉ាងដែរ។ ស្រ្តីអាចញ៉ាំវាបានច្រើន ហើយមិនចាំបាច់ភ័យខ្លាចធាត់ទេ ព្រោះកាឡូរីវាទាប។
៣.រកលំហាត់ប្រាណងាយៗ
ដើម្បីបង្កើនការបាត់បង់ជាតិខ្លាញ់ និងដុតបំផ្លាញកាឡូរីក្នុងខ្លួនឲ្យបានច្រើន ស្រីៗគួររកលំហាត់ប្រាណងាយៗ និងមិនសូវហត់ទើបល្អចំពោះសុខភាព។ យើងអាចធ្វើកិច្ចការក្នុងផ្ទះ និងការបម្លាស់ទីដែលអាចឲ្យដៃជើងមានចលនា ក៏ដូចធ្វើលំហាត់ប្រាណដែរ៕
ចុចអាន៖ស្រីៗបើសង្កេតឃើញខ្លួនឯងមានអាការៈ ៤ យ៉ាងនេះ បញ្ជាក់ថារាងកាយខ្វះជាតិដែកធ្ងន់ធ្ងរ