ស្រីៗបើសង្កេតឃើញខ្លួនឯងមានអាការៈ ៤ យ៉ាងនេះ បញ្ជាក់ថារាងកាយខ្វះជាតិដែកធ្ងន់ធ្ងរ
- 2017-07-12 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗបើសង្កេតឃើញខ្លួនឯងមានអាការៈ ៤ យ៉ាងនេះ បញ្ជាក់ថារាងកាយខ្វះជាតិដែកធ្ងន់ធ្ងរ
ការខ្វះចន្លោះសារជាតិដែកក៏អាចធ្វើឲ្យស្ត្រីជួបបញ្ហាសុខភាពជាច្រើនដែរ។ ជាក់ស្ដែងបើស្រីៗសង្កេតថាខ្លួនឯងមានអាការៈទាំង ៤ យ៉ាង នោះបញ្ជាក់ថារាងកាយយើងកំពុងតែខ្វះជាតិដែក៖
១.អស់កម្លាំង និងធុញទ្រាន់
នៅពេលដែលយើងខ្វះជាតិដែក នោះកោសិកាឈាមក្រហម និងអេម៉ូក្លូប៊ីន (ប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហមដែលមានជាតិដែក) គឺទាបជាងធម្មតា។ នេះមានន័យថាលំហូរអុកស៊ីហ្សែនត្រូវបានកាត់បន្ថយនៅក្នុងចរន្តឈាម ហើយអាចធ្វើឲ្យយើងមានអារម្មណ៍ថារៀងហេវហត់ និង ទន់ដៃជើង,ល្ហិតល្ហៃ ឬភ្នែកមមីៗចង់តែដេក។
២.ស្លេកស្លាំង
អ្នកមានសភាពស្បែកស្លេកស្លាំង បញ្ជាក់ថាទទួលទានជាតិដែកមិនគ្រប់គ្រាន់ទេ ព្រោះស្នូលគោលិកាក្រហមនៃឈាមមិនអាចផ្ដល់គ្រប់គ្រាន់ទៅស្បែក។
**៣.ធុញថប់ និងបារម្ភច្រើន**
មានអារម្មណ៍ថាខ្លួនឯងដូចជាច្របូកច្របល់ច្រើនជាងធម្មតា នោះមកពី កម្រិតជាតិដែកក្នុងខ្លួនធ្លាក់ដល់ចំណុចទាបខ្លាំង។ ការស្រាវជ្រាវពីមុនបានផ្សារភ្ជាប់ការកង្វះជាតិដែកមានរោគសញ្ញាដូចជាភ័យតក់ស្លុត, ស្ត្រេស និងការធុញថប់ក្នុងអារម្មណ៍ ហើយបណ្ដាលអត្រាចង្វាក់បេះដូងលោតមិនទៀងទាត់ទៀតផង។
៤.ពិបាកដកដង្ហើម
ព្រោះតែគ្មានជាតិដែកគ្រប់គ្រាន់នៅក្នុងឈាមរបស់យើងបេះដូងដែលខិតខំប្រឹងប្រែងបញ្ជូនអុកស៊ីហ្សែនទៅឲ្យរាងកាយនោះ នឹងលោតមិនប្រក្រតី។ វាអាចបណ្ដាលឲ្យយើងពិបាកដកដង្ហើម និងធ្ងន់ក្បាលមិនឈប់។
ដូច្នេះតើត្រូវធ្វើដូចម្ដេចទើបក្នុងរាងកាយទទួលបានជាតិដែកគ្រប់គ្រាន់ឡើងវិញ?
វិធី គឺយើងត្រូវបង្កើនកម្រិតជាតិដែកដោយ ទទួលទានអាហារសម្បូរជាតិដែកដូចជាសាច់ក្រហម, សណ្ដែក ឬត្រីជាដើម។ វិធីមួយទៀតអាចប្រើប្រាស់ថ្នាំគ្រាប់ដែលអាចជួយជំនួសការបាត់បង់ជាតិដែកនៅក្នុងខ្លួន ហើយ មុនពេលប្រើថ្នាំត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ថាថ្នាំប្រភេទណាដែលសក្ដិសមនឹងយើង៕
ចុចអាន៖មូលហេតុដែលអ្នកតែងតែឈឺក្បាលជារៀងរាល់ព្រឹក