ស្ត្រី​ម្នាក់​ថត Selfie ខុស​បច្ចេកទេស អាច​ខាតបង់​ប្រាក់​ ២០ ម៉ឺន​ដុល្លារ

  • 2017-07-17 02:08:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​វីដេអូ​ ៣៥ វិនាទី​បង្ហាញ​អំពី​ការ​តាំង​ពិព័រណ៍​សិល្បៈ​ក្នុង​ទីក្រុង Los Angeles កន្លង​ទៅ​នេះ ស្ត្រី​មួយ​រូប​​​មាន​បំណង​ចង់​ថត​ Selfie ជាមួយ​ស្នាដៃ​សិល្បៈ តែ​ចៃដន្យ​អ្វី​ដោយ​សារ​ការ​បាត់បង់​លំនឹង​ពី​ខ្លួន ក៏​ដួល​បណ្ដាល​ឱ្យ​មាន​ការ​ខូចខាត​ជា​ច្រើន។

វិចិត្រករ​ Gloria Yu បាន​ប្រាប់​សារព័ត៌មាន​ Hyperallergic ថា "រូប​ចម្លាក់ ៣ បាន​រង​ការ​ខូចខាត​នា​ពេល​នោះ ហើយ​រូប​ផ្សេង​ទៀត​​មាន​ធ្លាក់​រប៉ាត់រប៉ាយ ដោយ​គិត​ថ្លៃ​ខូចខាត​ទាំង​ស្រុង​ប្រហែល​ជាង ២០ ម៉ឺន​ដុល្លារ"។

យ៉ាងណាមិញ​ឧបទ្ទវហេតុ​នៃ​ការ​ថត​ Selfie បែប​នេះ​ ក៏​ជា​មេរៀន​មួយ​ដល់​មនុស្ស​គ្រប់​រូប ជា​ពិសេស​នារីៗ ដែល​ចូលចិត្ត​ថត​រូប​ផ្ទាល់​តែ​ម្ដង។

ប្រភព៖ petapixel ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម