ស្រីៗ​ចង់បាន​ប្ដី​មាន​លក្ខណៈសម្បត្តិទាំង​ ៦ ចំណុច​នេះ ជាជាងភាព​ស្រស់សង្ហា

  • 2017-07-14 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការពិត​ណាស់ មនុស្ស​ស្រី​ណា​ក៏​ចង់​បាន​បុរស​ទាំង ៦ ប្រភេទ​នេះ​មក​ជា​គូគ្រង​ដែរ ព្រោះ​ពួកគេ​មាន​​ចំណុច​លេចធ្លោ​ជាង​មនុស្ស​ប្រុស​ដទៃ។ ៦ ប្រភេទ​នោះ មាន​លក្ខណៈ​បែប​ណា​ខ្លះ ទើប​បាន​ស្រី​ៗ​ដណ្ដើម​គ្នា​ចង់បាន​ខ្លាំង​ម្ល៉េះ​ណ៎?

១.មនុស្ស​ប្រុស​មាន​សិល្បៈ​ទាក់ទាញ៖ មិនមែន​មនុស្ស​ប្រុស​ទាំងអស់​អាច​មាន​សិល្បៈ​ទាក់ទាញ​ចិត្ត​ស្ត្រី​នោះ​ទេ ហើយ​បុរស​ប្រភេទ​នេះ​ទោះ​មិន​ស្អាត​ក៏​ស្រី​ៗ​លង់​ស្រលាញ់​ដែរ។

២.មាន​ភាព​កំប្លុកកំប្លែង៖ ស្ត្រី​គ្រប់​រូប​ចូល​ចិត្ត​សើច ព្រោះ​វា​ជា​ពេល​វេលា​ល្អ​ក្នុង​ជីវិត។ ដូចនេះ​ជា​ធម្មតា​ពួក​យើង​ចូលចិត្ត​បុរស​គួរឲ្យ​អស់​សំណើច ដែល​អាច​ធ្វើឲ្យ​យើង​សើច​បាន​គ្រប់​ពេល​និង​មិន​ចេះ​ធុញទ្រាន់​ឡើយ។

៣.បុរស​ក្លាហាន៖ បុរស​ដែល​មាន​ភាព​ក្លាហាន​ និង​មាន​ភាព​រឹងមាំ តែង​ស្ថិត​នៅ​ក្នុង​ជម្រើស​ទី​១​របស់​ស្រី​ៗ។ ភាព​មោះមុត​មិន​ងាយ​ចុះចាញ់​នេះ ដែល​មនុស្ស​ប្រុស​អាច​ឆក់​យក​បេះដូង​នារី​ៗ​យ៉ាង​ស្រួល​បំផុត។

៤.មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង៖ ស្រី​ៗ​មិន​ចូលចិត្ត​ប្រុស​ៗ​ដែល​សម្ដែង​ឫកពា​នោះ​ទេ តែ​យើង​ស្រលាញ់​បុរស​ណា​ដែល​មាន​ក្លែងបន្លំ ឬ​ធ្វើ​ពុត។ មនុស្ស​ស្រី​គិត​ថា គ្មាន​នរណា​ម្នាក់​ដែល​មាន​មន្ត​ស្នេហ៍​ដូច​បុរស​មាន​ឫកពា​ធម្មជាតិ​ៗ មិន​ចាំបាច់​ប្រឹង​ធ្វើ​នៅ​នឹង​មុខ​គេ​នោះ​ទេ។

៥.បុរស​មាន​ការ​គោរព៖ បើ​បុរស​ដែល​ចូលចិត្ត​គេង​ចំណេញ​លើ​អ្នក​ដទៃ មនុស្ស​ស្រី​គ្មាន​ថ្ងៃ​យក​ភ្នែក​ទៅ​មើល​នោះ​ទេ។ តែ​ពួក​នាង​ លង់​ស្រលាញ់​បុរស​ដែល​គោរព​មនុស្ស​គ្រប់​រូប ជាពិសេស​អ្នក​តូច​ទាប​ជាង​ខ្លួន​តែម្ដង។

៦.មាន​ប្រាជ្ញា៖ ស្ត្រី​មិន​អាច​ប្រកែក​បាន​ឡើយ​ថា​ខ្លួន​ឯង មិន​ចូលចិត្ត​បុរស​ដែល​មាន​ចំណុច​អស្ចារ្យ​នេះ។ បុរស​មាន​ចំណេះដឹង​ជ្រៅជ្រះ,ដឹង​ខុស​ត្រូវ,ដឹង​អាក្រក់​ល្អ នឹង​ក្លាយ​ជា​បុរស​មាន​មន្ត​ស្នេហ៍​ខ្លាំង​ជាង​បុរស​រូប​សង្ហា​ទៅ​ទៀត៕

ចុចអាន៖ភាព​ខុស​គ្នា​រវាង​ស្រឡាញ់​មនុស្ស​ម្នាក់​ពិត និងការធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម