ភាពខុសគ្នារវាងស្រឡាញ់មនុស្សម្នាក់ពិត និងការធ្លាក់ក្នុងអន្លង់ស្នេហ៍គេ
- 2017-07-12 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពខុសគ្នារវាងស្រឡាញ់មនុស្សម្នាក់ពិត និងការធ្លាក់ក្នុងអន្លង់ស្នេហ៍គេ
ប្រហែលមានមនុស្សជាច្រើនច្រឡំគ្នាជាមួយអារម្មណ៍ស្រឡាញ់មនុស្សម្នាក់ពិត និង អារម្មណ៍ធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សម្នាក់ហើយក៏មានមនុស្សមិនតិចទេត្រូវសម្រេចចិត្តខុសដោយសារតែភាពមិនច្បាស់លាស់នេះ ដើម្បីចង់ដឹងថាអ្នកកំពុងស្ថិតក្នុងស្ថានភាពមួយណារវាងអារម្មណ៍ ២ នេះ អ្នកគួរតែមើលចំណុចខុសគ្នាខាងក្រោមនេះ ៖
អារម្មណ៍ធ្លាក់ក្នុងអន្លង់ស្នេហ៍៖
១. នឹកគេ ៖ ប្រហែលជាអ្នកមានអារម្មណ៍នឹកគេខ្លាំងពេលដែលមិនបានជួបគេ មិនបានឃើញមុខ ឬក៏មិនបានជជែកគ្នា អ្នកចង់ជួប ចង់និយាយជាមួយគេ។
**២. គេល្អគ្រប់យ៉ាង ៖** ក្នុងកែវភ្នែកអ្នកគឺម្នាក់នោះល្អទាំងអស់ ទោះបីពេលខ្លះគេមិនសូវយល់ មិនសូវល្អដាក់អ្នកក៏អ្នកនៅតែមានអារម្មណ៍ថាគេនៅតែល្អ។
៣. អ្នកមានអារម្មណ៍ងប់ងុលខ្លាំង ៖ អ្នកមានអារម្មណ៍ថាស្រឡាញ់គេខ្លាំង រហូតពេលខ្លះមិនចង់សូម្បីតែដកខ្លួនចេញពីគេមួយជំហាន។
៤. មានភាពរវើរវាយខ្លាំង ៖ អ្នកតែងតែមានគិតអីម្នាក់ឯង ហើយស្រមៃនេះស្រមៃនោះពីមនុស្សម្នាក់នោះ ថាគេក៏គិតដូចយើង ថាគេក៏ស្រឡាញ់យើង ហើយចង់ឲ្យគេនិយាយអីដែលអ្នកចង់ឮចេញមក។
អារម្មណ៍ស្រឡាញ់មនុស្សម្នាក់ពិត ៖
១. ឯកាខ្លាំងពេលដែលគ្មានគេ ៖ ប្រហែលជាអ្នកមិនសូវមានអារម្មណ៍នឹកនោះទេ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ឯកាខ្លាំងពេលដែលអ្នកគ្មានគេនៅក្បែរ។
២. អ្នកមើលឃើញពីចំណុចខ្វះខាតគេ តែអ្នកនៅតែទទួលយកបាន ៖ អ្នកមើលឃើញពីចំណុចអាក្រក់របស់គេ តែអ្នកនៅតែអាចទទួលយកនិងរស់នៅជាមួយគ្នាបាន។
៣. អ្នកមានអារម្មណ៍កក់ក្ដៅ ៖ អ្នកមានអារម្មណ៍ថាខ្លួនឯងមានក្ដីសុខ មានភាពកក់ក្ដៅ ហើយអារម្មណ៍ស្រឡាញ់នៅតែមានរៀងរាល់ថ្ងៃមិនដែលដាច់ទោះបីជាមិនសូវពុះកញ្ជ្រោលក៏ដោយ។
៤. អ្នកមានភាពច្បាស់លាស់ ៖ អ្នកមានគម្រោង មានផែនការជាមួយគ្នាទៅអនាគត ហើយមានមែនជាការរវើរវាយផ្ដេសផ្ដាសទាំងមិនទាន់មានអ្វីជាគោលនោះទេ។
ដូច្នេះអ្នកមិនគួរឲ្យអារម្មណ៍មួយបេលរបស់អ្នកបំផ្លាញអារម្មណ៍ការពិតមួយឡើយ៕
ចុចអាន៖ខាងស្រីមានប្រាក់ច្រើនប៉ុណ្ណា បើហ៊ានធ្វើរឿង ៧ យ៉ាងនេះ ប្ដីនឹងរត់ចោល