កុំចោល! ទឹកអង្ករជួយឱ្យស្បែកមុខឡើងម៉ត់ខៃ ខ្ចីល្វក់ដូចកូនក្មេង
- 2017-07-13 00:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចោល! ទឹកអង្ករជួយឱ្យស្បែកមុខឡើងម៉ត់ខៃ ខ្ចីល្វក់ដូចកូនក្មេង
រឿងការងារដាំបាយ ស្រីៗដឹងតែចៀសមិនផុត ហើយទឹកអង្ករដែលលាងរួចនោះ ក៏ច្រើនតែត្រូវចាក់ចោលដែរ ព្រោះស្រ្តីមេផ្ទះភាគច្រើនមិនសូវបានចាប់អារម្មណ៍ពីគុណតម្លៃរបស់វា។ ប៉ុន្តែពេលនេះ វិបសាយកញ្ញាសូមណែនាំ កុំឱ្យស្រីៗចាក់ទឹកអង្ករនោះចោលទៀតអី ព្រោះវាអាចធ្វើឱ្យស្បែកមុខរបស់អ្នកស្អាត ម៉ត់ខៃដូចស្បែកមុខកូនក្មេង។
តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងប្រពៃណីរបស់នារីតំបន់អាស៊ី ទឹកអង្ករ (អង្ករធម្មជាតិ) សម្បូរទៅដោយវីតាមីនច្រើនប្រភេទ និងសារធាតុខនិជ ដែលអស្ចារ្យខ្លាំងសម្រាប់ស្បែកមុខ និងសក់ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន ក្នុងការតុបតែង ឬទិញគ្រឿងសម្អាងក៏បាន។
វិធីធ្វើទឹកអង្ករសម្រាប់លាងមុខ៖
១- រើសកម្ទេចកំទី ឬគ្រួសខ្សាច់ចេញពីអង្ករដែលរៀបនឹងលាងដាំបាយ
២- លាងមួយទឹកចោលសិន ដើម្បីឱ្យធូលី ឬកម្ទេចកំទីធ្លាក់ឱ្យអស់សិន
៣- បន្ទាប់មក ចាក់ទឹកចូលថ្មីហើយត្រាំវាទុកចោលប្រមាណ១៥នាទី។ កូរ ឬច្របល់ចុះឡើងឱ្យទឹកនោះឡើងល្អក់ពណ៌ទឹកដោះគោ។ ការធ្វើបែបនេះដើម្បីឱ្យជាតិវីតាមីន និងជាតិខនិជអាចជាប់នៅក្នុងទឹកបានច្រើន។
៤- ត្រងយកទឹកអង្ករដែលលាងសម្រាប់ដាំបាយរាល់ថ្ងៃដាក់ដប ឬកូនចាន យកទៅក្លាសេឱ្យត្រជាក់។
គុណប្រយោជន៍នៃទឹកអង្ករ៖
ក្រៅពីមានប្រយោជន៍សម្រាប់ស្បែកមុខហើយ ទឹកអង្ករក៏នៅមានប្រយោជន៍សម្រាប់ថែរក្សាសក់ផងដែរ។ អ៊ីចឹង ចាំជួបគ្នាលើកក្រោយជាមួយតិចនិកថែរក្សាសក់ដោយប្រើទឹកអង្ករ!
ចុចអាន៖ ញុំាអាហារប៉ុន្មានប្រភេទនេះ អាចធ្វើឲ្យឡើងទម្ងន់បាន
ចុចអាន អានព័ត៌មានសុខភាពផ្សេងទៀត !