អ្នកនយោបាយស្ត្រីរុស្ស៊ីវ័យក្មេងម្នាក់មានទាំងចំណេះ និងសម្រស់គួរឲ្យទាក់ទាញ
- 2017-07-12 08:31:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនយោបាយស្ត្រីរុស្ស៊ីវ័យក្មេងម្នាក់មានទាំងចំណេះ និងសម្រស់គួរឲ្យទាក់ទាញ
អ្នកនយោបាយស្ត្រីជនជាតិរុស្ស៊ីម្នាក់ បានទទួលការគោរពកោតសរសើរយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋមិនថាជាបុរស ឬស្ត្រី ព្រោះតែនាងមានភាពវ័យឆ្លាត អមជាមួយរូបសម្រស់មិនចាញ់អ្នកសិល្បៈ។
នាង Alena Arshinova កើតនៅថ្ងៃទី ៣មិនា ឆ្នាំ ១៩៨៥ មានសញ្ជាតិពីរ គឺរុស្ស៊ី និង Transnistria។ បច្ចុប្បន្ន នាងជាអនុប្រធានសភា ដែលស្ថិតនៅក្រោមសភាសហព័ន្ធរុស្ស៊ី។ ចំពោះប្រវត្តិការសិក្សាវិញ គឺក្នុងឆ្នាំ ២០០២ ដល់ ២០០៧ នាងបានសិក្សាមុខវិជ្ជាសង្គមវិទ្យានៅសាកលវិទ្យាល័យ T.G Shevchenko ទីក្រុង Tiraspo ក្នុងសាធារណរដ្ឋ Transnistria។
អំឡុងពេលសិក្សា នាងបានចាប់អារម្មណ៍វិជ្ជានយោបាយ និងបានដឹកនាំ Proriv។ Proriv គឺជាអង្គការយុវជនផ្ដោតសំខាន់ទៅលើការការពារឯករាជ្យភាពសាធារណរដ្ឋ Transnistria ដែលបច្ចុប្បន្នត្រូវបានប្រទេសរុស្ស៊ីទទួលស្គាល់តាមផ្នែកនៅឡើយ។ នាងធ្លាប់ជាភ្នាក់ងារសារព័ត៌មាន Lenta PMR និងជាតារាម៉ូដែលមួយរូបផង។
បន្ទាប់ពីបញ្ចប់ការសិក្សា នាង Arshinova បានត្រួសត្រាយផ្លូវទៅកាន់សាកលវិទ្យាល័យ Lomonosov នៅទីក្រុងមូស្គូ ដើម្បីសិក្សាបន្ត ថ្នាក់អនុបណ្ឌិតផ្នែកសង្គមវិទ្យា។ សកម្មភាពលេចធ្លោរបស់នាង គឺបានដោះស្រាយបញ្ហាយុវជនជ្រុលនិយមនៅរុស្ស៊ី ធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ដើម្បីបើកទ្វារចូលរួមសកម្មភាពនយោបាយ។ ក្នុងឆ្នាំ ២០១០ នាងបានប្រឡូកនយោបាយរុស្ស៊ីជាផ្លូវការ ជាសហប្រធានឆ្មាំវ័យក្មេងប្រចាំរុស្ស៊ី និងមួយឆ្នាំក្រោយនាងបានប្រកួតប្រជែងដណ្ដើមបានកៅអីមួយក្នុងរដ្ឋសភាតែម្ដង៕
ចុចអាន៖