សម្ដីលើកទឹកចិត្ត ៣ ឃ្លា ពី COO របស់ក្រុមហ៊ុន Facebook
- 2017-07-05 07:25:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដីលើកទឹកចិត្ត ៣ ឃ្លា ពី COO របស់ក្រុមហ៊ុន Facebook
អ្នកស្រី Sheryl Kara Sandberg បច្ចុប្បន្នមានតំណែងជា COO ក្នុងក្រុមហ៊ុន Facebook។ ស្ត្រីវ័យ ៤៧ ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សានូវសកលវិទ្យាល័យ Harvard នាឆ្នាំ ១៩៨៧ ដោយទទួលបានសញ្ញាប័ត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនាឆ្នាំ ១៩៩១។ រហូតដល់ឆ្នាំ ១៩៩៣ អ្នកស្រីបានបន្តការសិក្សានៅសាលាពាណិជ្ជកម្ម Harvard ហើយបញ្ចប់ថ្នាក់អនុបណ្ឌិតនៅឆ្នាំ ១៩៩៥។
គិតត្រឹមខែកក្កដា ឆ្នាំ ២០១៧ អ្នកស្រី Sandberg មានទ្រព្យសម្បត្តិប្រមាណ ១,៥៩ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី ១,៤៦៨ ក្នុងចំណោមសេដ្ឋីជុំវិញពិភពលោក។ ថ្ងៃនេះកញ្ញា សម្រង់ចេញនូវសម្ដីលើកទឹកចិត្ត ៣ ឃ្លារបស់អ្នកស្រី Sandberg ដែលជាស្ត្រីល្បីឈ្មោះមួយរូបក្នុងវិស័យបច្ចេកវិទ្យា។
-I feel really grateful to the people who enouraged me and helped me to develop. Noboday can succeed on their own.
"ខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំងដល់មនុស្សដែលបានជួយលើកទឹកចិត្តនិងជួយ ក្នុងការអភិវឌ្ឍខ្លួនខ្ញុំ ព្រោះគ្មាននរណាម្នាក់ ដែលអាចជោគជ័យដោយឯកឯងបានឡើយ។"
-What would you do if you weren't afraid? "តើអ្នកនឹងធ្វើអ្វីកើត បានអ្នកនៅតែមានអារម្មណ៍ភ័យខ្លាច?"
-Being confident and believing in your own self-worth is necessary to achieving your potential. "ទំនុកចិត្តនិងការជឿជាក់លើខ្លួនឯងជាកត្តាចាំបាច់មួយក្នុងការសម្រេចបាននូវសក្ដានុពលរបស់អ្នក៕"
ចុចអាន៖សម្ដីជំរុញទឹកចិត្ត១១ឃ្លាដ៏មានន័យរបស់អ្នកស្រី Angelina Jolie