Style ៣ នេះ​នារី​ៗ​ចូលចិត្ត​ពាក់ តែ​បែរ​ជា​គ្មាន​ភាព​លេចធ្លោ ព្រោះ​មិន​ទាន់​ដល់​កម្រិត

  • 2017-07-10 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ជាច្រើន​ធ្លាប់​ស្លៀក​ពាក់​បែប​នេះ​ដែរ គ្រាន់តែ​ច្នៃ​វា​មិន​ទាន់​ដល់​កម្រិត​ប៉ុណ្ណោះ ហើយ​ពេលស្លៀក​ទៅគ្មាន​ភាព​ទាក់ទាញ។ ដូចនេះ កញ្ញា នឹង​បង្ហាញ​ពី​ស្ទីល​ស្លៀកពាក់​ដ៏​ត្រឹមត្រូវ ហើយ​អាច​ទទួល​បាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ថែម​ទៀត​ផង៖

​១.ពាក់អាវ​សំយេះ​ស្មាស្ទើរ

ការ​ពាក់​អាវ​សំយេះ​ស្មា គឺជា style មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​ស្រី តែ​ហេតុអ្វី​អ្នក​ខ្លះ​ពាក់​ស្អាត ហើយ​អ្នក​ខ្លះ​ទៀត​ពាក់​មិន​ស្អាត។ មិន​ពិបាក​ទេ អ្នក​ដែល​ពាក់​អាវ​បែប​នេះ​ស្អាត​មកពី​គេ​ទាញ​វា​ឲ្យ​ផុត​ពី​ចុង​ស្មា មិន​មែន​នៅ​គល់​ស្មា ធ្វើ​បែប​នេះ​អាច​បង្ហាញ​ពី​រូបរាង​ស្មា​យ៉ាង​ច្បាស់។

​២.ពាក់​អាវ​ជាមួយ​ស្លៀក​សំពត់​មិន​តឺនុយ

ស្រី​ៗ​ត្រូវ​ចាំ​ថា ទោះ​សំពត់​ខ្លី,វែង ,រលុង ឬ​រឹប​រាង​ទេ​គឺ​ត្រូវ​តឺនុយ​ទាំងអស់។ ព្រោះ​ការ​តឺនុយ​អាច​ធ្វើឲ្យ​មនុស្ស​ស្រី​មាន​គន្លាក់​ចង្កេះ។ តែ​មិត្ត​ៗ​នារី​មួយ​ចំនួន​មិន​បាន​ធ្វើ​បែប​នេះ ទើប​ការ​ស្លៀកពាក់​ពួកគេ​មិន​ទាក់ទាញ និង​មើល​ទៅ​គ្មាន​រស​និយម​ទាល់តែសោះ។

​៣.ពេល​ស្លៀក​ខោ​ខោវប៊យ​កុំ​តឺនុយ​ទាំង​ស្រុង

ចំណុច​ដែល​នាំ​ឲ្យ​សំលៀកបំពាក់​យើង​ស្លៀក​គ្មាន​ភាព​ទាក់ទាញ ព្រោះ​ការ​តឺនុយ​ទាំងអស់​ចូល​ទៅ​ក្នុង​ខោ​នេះ​ឯង។ ទោះ​ជា​ពាក់​អាវ​អ្វី​ក៏​ដោយ នារី​ៗ​ជៀសវាង​ការ​ស៊ក​វា​ចូល​ទៅ​ទាំងអស់ តែ​គួរតែ​ដាក់​ជាយ​អាវ​ខាង​មុខ​បន្តិច​ចូល​ទៅ​បាន​ហើយ។ ម្យ៉ាង​ទៀត​មិន​គួរ​ឲ្យ​វា​រឹប​ខ្លាំង​នៅ​ចំណុច​តឺនុយ​នោះ​ទេ តែ​គួរ​ទាញ​វា​ឲ្យ​រលុង៕

ចុចអាន៖ស្រី​ៗ​ដឹង​ ៦ របៀប​ស្លៀកពាក់​នេះ ទោះ​ខោអាវ​ចាស់​ៗ​ក៏​មើល​ទៅ​សិចស៊ី​ដែរ

ប្រភព៖ afamily ប្រែ​សម្រួល៖ ទ្រី រ៉ាវី