៩ ចំណុចបង្ហាញថាយើងកំពុងតែមានសង្សារជាមនុស្សប្រុសទន់ជ្រាយ
- 2017-02-27 04:04:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩ ចំណុចបង្ហាញថាយើងកំពុងតែមានសង្សារជាមនុស្សប្រុសទន់ជ្រាយ
គ្មាននារីណាដែលថាមិនចង់បានមនុស្សប្រុសមានកាយសម្បទារឹងមាំធ្វើជាសង្សារនោះទេ។ តែបើយើងសង្សារមាន ៩ យ៉ាងបង្ហាញថាយើងកំពុងតែមានសង្សារជាមនុស្សប្រុសទន់ជ្រាយ៖
១.គាត់ជាមនុស្សរសើបខ្លាំង៖ នេះជាចំណុចតូចមួយដែលអាចឲ្យយើងសង្កេតដឹងថាមិត្តប្រុសរបស់យើងជាបុរសទន់ខ្សោយខ្លាំងណាស់។
២.តែងតែពឹងយើងឲ្យជួយគាត់ជានិច្ច៖ មនុស្សប្រុសដែលទន់ខ្សោយតែងត្រូវការជំនួយពីយើង ឲ្យជួយដោះស្រាយបញ្ហាជីវិតរបស់គាត់ សូម្បីតែរឿងបន្តិចបន្តួច។
៣.គាត់មិនខ្លាចនឹងយំនៅចំពោះមុខយើង៖ មនុស្សប្រុសរឹងពឹង និងពេញលក្ខណៈមិនដែលយំនៅចំពោះមុខមនុស្សស្រីទេ។ តែបើសង្សារយើងមិនខ្លាចនឹងយំនៅមុខយើង ទោះគ្រាន់តែមើលរឿងកម្សត់ ឬគ្រាន់តែត្រូវរបួសបន្តិចបន្តួចនោះបញ្ជាក់យ៉ាងច្បាស់ថាគេជាបុរសទន់ជ្រាយ។
៤.គាត់តែងមានបញ្ហាមិនឈប់មិនឈរ៖ ជាធម្មតាបុរសរឹងមាំគេមិនសូវជាមានបញ្ហាអ្វីច្រើនឡើយ តែមនុស្សប្រុសដែលទន់ជ្រាយទេ ទើបជួបបញ្ហាមិនចេះចប់មិនចេះហើយ។ សូម្បីតែមិត្តភ័ក្ដិក៏តែងមានបញ្ហាជាមួយគេ ការងារក៏សូវជាធ្វើបានល្អដូចគេ។
៥.មនុស្សប្រុសពូកែដោះសា ឬនិយាយច្រើន៖ បុរសដែលចូលចិត្តនិយាយច្រើន ឬដោះសាគ្រប់ពេលធ្វើអ្វីខុស ក៏ជាសញ្ញាបានដែរថាគេជាមនុស្សប្រុសទន់ជ្រាយ។
៦.ទុកយើងចោលដោយគ្មានភាពជាកូនប្រុស៖ បើទោះជាឈ្លោះគ្នាជាមួយសង្សារខ្លាំងប៉ុណ្ណាក៏ដោយក៏គ្មានមនុស្សប្រុសណាបោះបង់មិត្តស្រីខ្លួនចោលឡើយ។ តែបើសង្សារយើងពេលខឹង ឬឈ្លោះគ្នាបែរជាទុកយើងចោលកណ្ដាលផ្លូវនោះបញ្ជាក់បានយ៉ាងច្បាស់ថាគេមិនមែនជាកូនប្រុសដើមទ្រូងប្រាំហត្ថទេ។
៧.គ្មានខ្វល់ពីយើង តែខ្វល់ពីខ្លួនគេច្រើនជាង៖ ចង់ដឹងថាមិត្តប្រុសជាមនុស្សប្រភេទរឹងមាំ ឬទន់ជ្រាយនោះ សាកបបួលគេដើរផ្សារម្ដងទៅ។ បើសង្កេតឃើញថាគាត់ទិញឥវ៉ាន់សម្រាប់តែខ្លួនឯង ដោយមិនខ្វល់ពីយើងនោះ សបញ្ជាក់ឲ្យឃើញឃើញយ៉ាងច្បាស់ឲ្យហើយ។
៨.គ្មានទំនួលខុសត្រូវ៖ បុរសពិត គេតែងមានទំនួលខុសត្រូវចំពោះចំពោះទង្វើរបស់ខ្លួនជានិច្ច។ តែផ្ទុយទៅវិញបើមិត្តប្រុសយើងគេគ្មានទំនួលខុសត្រូវពេលធ្វើអ្វីនោះគួរតែដឹងហើយពីអត្តចរិតសង្សារ។
៩.ចូលចិត្តចាត់ចែងឲ្យយើង៖ មនុស្សប្រុសដែលចូលចិត្តចាត់ចែងឲ្យមិត្តស្រីខ្លួនស្លៀកពាក់នេះ ស្លៀកពាក់នោះ ធ្វើនេះ ធ្វើនោះ តាមចំណង់ចំណូលចិត្តគាត់ ក៏អាចចាត់ទុកជាមនុស្សប្រុសទន់ខ្សោយបានដែរ៕