ញុំាអាហារហឹរ៣ដង ១សប្តាហ៍ ផ្ដល់ផលល្អដល់សុខភាពនឹកស្មានមិនដល់
- 2017-06-29 07:05:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញុំាអាហារហឹរ៣ដង ១សប្តាហ៍ ផ្ដល់ផលល្អដល់សុខភាពនឹកស្មានមិនដល់
តាមការសិក្សាពីសកលវិទ្យាល័យ Harvard បានបង្ហាញឲ្យឃើញថា មនុស្សដែលញុំាអាហារមានជាតិហឹរ ៣ដង ក្នុងមួយសប្តាហ៍ នឹងអាចកាត់បន្ថយហានិភ័យពីការស្លាប់បាន ១៤ភាគរយ។ ការស្រាវជ្រាវ ដែលធ្វើឡើងលើជនជាតិចិន ចំនួន ៥០ម៉ឺននាក់ ក្នុងរយៈពេល ៧ឆ្នាំ បានបញ្ជាក់ថា អ្នកចូលចិត្តញុំាអាហារហឹរ ទទួលការគម្រាមកំហែងពីការស្លាប់បណ្តាលមកពីជំងឺមហារីក ជំងឺបេះដូង និងជំងឺទឹកផ្អែម តិចជាងអ្នកដែលមិនចូលចិត្តញុំាំអាហារហឹរ។
មិនថាជាតិហឹរ ដែលបានមកពីម្ទេសស្រស់ ឬ ម្ទេសគ្រាមនោះទេ វាសុទ្ធតែជាអាហារូបត្ថម្ភ មានជាតិវីតាមីន សម្រាប់ជួយដល់ដំណើរការលូតលាស់នៃសុខភាពសរីរាង្គកាយរបស់មនុស្ស។ លើសពីនេះ អាហារមានជាតិហិល ក៏ជួយដុតកំដៅជាតិខ្លាញ់ និងធ្វើឲ្យអ្នកញុំាមិនងាយដុះក្បាលពោះផងដែរ ៕