Tips សម្រាប់ស្រីៗ រៀបចំរបស់របរដាក់វ៉ាលីឲ្យមានសណ្តាប់ធ្នាប់ល្អ
- 2017-07-04 10:34:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tips សម្រាប់ស្រីៗ រៀបចំរបស់របរដាក់វ៉ាលីឲ្យមានសណ្តាប់ធ្នាប់ល្អ
ធ្លាប់ទេឱ្យតែពេលរៀបចេញដំណើរផ្លូវឆ្ងាយម្តងៗ កើតទុក្ខតែរឿងរៀបចំខោអាវហ្នឹងតែម្តង។ ពេលខ្លះមានវ៉ាលីដាក់ហើយ នៅតែធុញទ្រាន់មិនដឹងរៀបយ៉ាងម៉េចឱ្យខោអាវ និងសម្ភារៈផ្សេងៗទៀតមានសណ្តាប់ធ្នាប់ឡើយ។ ប៉ុន្តែកុំបារម្ភ កញ្ញា នឹងប្រាប់ពីវិធីមួយចំនួនក្នុងការរៀបចំសម្ភារៈដាក់ក្នុងវ៉ាលីសម្រាប់ការធ្វើដំណើររបស់អ្នក៖
១. មូរខោអាវជាដុំៗ៖ វិធីនេះជួយឱ្យយើងដាក់ខោអាវក្នុងវ៉ាលីបានច្រើន និងងាយស្រួលដាក់ឬដកចេញ។
២. រៀបវាត្រួតលើគ្នា៖ ខោអាវដែលយើងបានមូរជាដុំៗហើយ ត្រូវរៀបវាត្រួតលើគ្នា។
៣. អាវទ្រនាប់៖ គួរដាក់ស្រោមជើងឬ ខោទ្រនាប់នៅពីក្រោមអាវទ្រនាប់កុំឱ្យវាខូចទ្រង់ទ្រាយ។
៤. មានកាបូបដាក់គ្រឿងសម្អាង៖ គួរមានកាបូបមួយសម្រាប់ដាក់សម្ភារៈគ្រឿងសម្អាងមួយឡែក។
៥. កូនកាបូបដាក់គ្រឿងអលង្ការ៖ ប្រើកូនកាបូបតូចមួយដាក់គ្រឿងអលង្ការ កុំឱ្យជ្រុះរប៉ាត់រប៉ាយ។
៦. របស់ប្រើប្រាស់ក្នុងបន្ទប់៖ ឧទាហរណ៍ដូចជាសាប៊ូដុះខ្លួន ឬសាប៊ូកក់សក់ត្រូវដាក់នៅក្នុងថង់ប្លាស្ទិច ដើម្បីជៀសវាងកុំឱ្យហៀរចេញមកក្រៅ។
៧. យកតែរបស់សំខាន់៖ ពុំគួរយករបស់កំប៉ិកកំប៉ុកទៅច្រើនទេ គួររៀបចំទៅតាមទីកន្លែងដែលអ្នកត្រូវទៅ៕
ចុចអាន៖បារម្ភសុវត្ថិភាពកាបូបអីវ៉ាន់ពេលធ្វើដំណើរ គួរធ្វើយ៉ាងណាល្អ?