មើល​ទៅ​ដូច​មិន​អី​តែ​ទម្លាប់​ទាំង​នេះ​អាច​បំផ្លាញ​សក់​អ្នក​បាន

  • 2017-07-04 04:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះ​ស្ត្រី​ សក់​គឺ​ជា​គ្រឿង​បន្ថែម​សម្រស់​យ៉ាង​សំខាន់​បំផុត​ តែ​ការ​ថែរក្សា​សក់​ឲ្យ​ស្រស់​ស្អាត​​ជានិច្ច​អាច​មិន​មែន​​ជា​រឿង​​ងាយ​ស្រួល​ទេ​។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​បញ្ឈប់​បើ​មិន​ចង់​ឲ្យ​សក់​ខូច​ទេ៖

១. ប្រើ​សាប៊ូ​បន្ទន់​ច្រើន​៖ ការ​ប្រើ​សាប៊ូ​បន្ទន់​អាច​ជួយ​ឲ្យ​សក់​ទន់​រលោង​មែន​តែ​មិន​គួរ​ប្រើ​ញឹក​ញាប់​ពេក​ទេ។

២. រើស​ក្រាស់​សិត​សក់៖ ​ប្រភេទ​ក្រាស់​ដែល​ត្រឹម​ត្រូវ​គឺ​ក្រាស់​ដែល​មាន​សភាព​ទន់​ ហើយ​ម្យ៉ាង​ទៀត​អ្នក​គួរ​តែ​មើល​ពី​ប្រភេទ​សក់​ និង​ប្រវែង​សក់​ផង​ថា​គួរ​ប្រើ​​ក្រាស់​ទំហំ​ប៉ុណ្ណា​ទើប​សក្ដិសម មិន​មែន​ក្រាស​ណា​ក៏​បាន​ទាំង​អស់​នោះ​ទេ។

៣. ចង​សក​ទៅ​ក្រោយ​តឹង​ជ្រុល៖ ការ​បួស​សក់​ចង​ទៅ​ក្រោយ​​គឺ​ជា​វិធី​ដ៏​រហ័ស​សម្រាប់​អ្នក​ដែល​គ្មាន​ពេល​ច្រើន​ប៉ុន្តែ​បើ​ចង​​បែប​នេះ​ជា​ប្រចាំ​ ហើយ​ចង​តឹង​ទៀត​នោះ​គឺ​វា​អាច​បំផ្លាញ​សក់​​ផ្នែក​ខាង​មុន​បាន។

៤. សិត​សក់​ទាំង​ទទឹក៖ ជា​ទម្លាប់​មួយ​ដែល​អាច​បំផ្លាញ​សក់​ខ្លាំង​បំផុត​ព្រោះ​ពេល​សើម​គឺ​ជា​ពេល​ដែល​សក់​ផុត​ស្រួយ​បំផុត។

៥. ឧស្សាហ៍​កៀប​សក់៖ បើ​អាច​គួរ​តែ​កៀប​យូរ​ៗ​ម្ដង​បាន​ហើយ។

៦. លាប​សក់​ខ្លួន​ឯង៖ ស្ដាប់​ទៅ​ដូច​ជា​វិធី​ល្អ​មួយ​ព្រោះ​វា​ថោក​​ ហើយ​ចំណេញ​ពេល​វេលា។ ប៉ុន្តែ​វា​អាច​បំផ្លាញ​សក់​មិន​គួរ​ឲ្យ​ជឿ។ បើ​ចង់​លៀប​សក់​ អ្នក​គួរ​តែ​ទៅ​ហាង​ត្រឹមត្រូវ​​វិញ​ល្អ​ជាង​៕

អាន៖ រឿង​មួយ​ដែល​ស្ត្រី​មិន​គួរ​ធ្វើ​លើ​សក់​បន្ទាប់​ពី​ងូត​ទឹក​ហើយ​

អាន៖ ចង់​បាន​សក់​ស្អាត​ ស្រី​ៗ​គួរ​ចេះ​​ថែ​ទាំទាំង​ខាង​ក្នុង​ និង​ខាង​ក្រៅ

ប្រភព៖ thelist ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម