មនុស្ស​ស្រី​មាន​តែ​សម្រស់​មិន​គ្រប់គ្រាន់​ទេ បូក​របស់ ៨ យ៉ាង​នេះ​ទៀត​ទើប Perfect

  • 2017-07-04 01:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​ទាល់តែ​ស្អាត ទើប​អាច​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ តែ​ស្រី​ៗ​គួរ​មាន​របស់​ទាំង​អស់​នេះ មក​បូក​​បន្ថែម​ទៀត ទើប​គេ​ហៅ​ថា​នារី​ដ៏​អស្ចារ្យ៖

.ប្រសិនបើ​ស្អាត ហើយ​ថែម​ទាំង​ឆ្លាត​ទៀត នោះយើង​នឹង​​ក្លាយ​ជា​​មនុស្ស​ស្រី​ដែល​បុរស​គ្រប់​រូប​តែង​គេង​ប្រាថ្នា។ បើ​មនុស្ស​ស្រី​មាន​ទាំង​រូប​សម្បត្តិ និង​ប្រាជ្ញា មាន​ន័យ​ថា​ជា​មនុស្ស​​មាន​សំណាង​ជាង​នារី​ដែល​មាន​តែ​សម្រស់​មួយ​មុខ។

រូបតំណាង

**២**.សន្ដាន​ចិត្ត៖ ទោះ​ជា​អ្នក​ស្អាត ហើយ​ឆ្លាត​ប៉ុណ្ណា​ក៏​ដោយ បើ​គ្មាន​សន្ដាន​ចិត្ត​ល្អ​ចេះ​ជួយ​អ្នក​ដទៃ​ទេ នោះ​គ្មាន​នរណា​គេ​ចង់​រាប់អាន​ជាមួយ​ឡើយ។ មនុស្ស​ស្រី​ដែល​មាន​សន្ដាន​ចិត្ត​ល្អ រមែង​ជួប​តែ​អ្នក​ធ្វើ​ល្អ​ដាក់​ខ្លួន​វិញ។

.ភាព​ថ្លៃថ្នូរ៖ មនុស្ស​ស្រី​បើ​មាន​ទាំង​ប្រាជ្ញា, សមានចិត្ត និង​រក្សា​បាន​ភាព​ថ្លៃថ្នូរ ទោះ​ជា​មាន​ជីវភាព​ក្រីក្រ​ប៉ុណ្ណា ក៏​មនុស្ស​ប្រុស​នៅ​តែ​ចោមរោម​ស្រលាញ់​ដែរ។

.ចេះ​ឲ្យ​តម្លៃ​អ្នក​ដទៃ និង​ខ្លួនឯង៖ ត្រូវ​ចាំ​ថា មនុស្ស​ស្រី​ដែល​ចេះ​ឲ្យ​តម្លៃ​អ្នក​ដទៃ និង​ខ្លួន​ឯង រមែង​ជួប​តែ​អ្វី​ដែល​ល្អ​ដូច​គ្នា។ ស្ត្រី​ដែល​មាន​រូប​សម្បត្តិ, តែ​បើមិន​​ឲ្យ​តម្លៃ​ដល់​អ្នក​ដទៃ​ទេ ទោះ​មាន​ប្រាក់​ប៉ុណ្ណា​ក៏​កុំ​សង្ឃឹម​ថា​អាច​ទិញ​ការ​ស្រលាញ់​ចូលចិត្ត​ពី​ញាតិមិត្ត​បាន​។

.ត្រូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង៖ ស្ត្រី perfect គឺ​គេ​តែង​ជឿជាក់​លើ​ខ្លួនឯង​ជានិច្ច។ ព្រោះ​ការ​ជឿជាក់​លើ​ខ្លួន​ឯង គឺជា​គន្លឹះ​នាំ​ទៅ​រក​ភាព​ជោគជ័យ។

.ក្ដី​ស្រលាញ់៖ មនុស្ស​ស្រី​ដែល​មាន​មនោសញ្ចេតនា គឺមាន​ទន់ភ្លន់ និង​គួរ​ឲ្យ​ចូលចិត្ត។ ទឹក​ចិត្ត​ស្រលាញ់​នេះ​​​ហើយ​អាច​ជួយ​ជម្នះ​ឧបសគ្គ​នៅ​ចំពោះ​មុខ​បាន​យ៉ាង​ងាយ។

.ភាព​រួសរាយ៖ ទឹក​មុខ​ញញឹមញញែម​របស់​មនុស្ស​ស្រី​ គឺជា​មន្ត​ស្នេហ៍​សណ្ដំ​ចិត្ត​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឲ្យ​លង់​ស្នេហ៍​​លើ​យើង​ទាំង​មិន​ដឹង​ខ្លួន។

រូបតំណាង

.ភាព​ក្លាហាន និង​តស៊ូ៖ ស្ត្រី​ដែល​មាន​ទាំង​ព្រម​បែប​នេះ ក៏​នៅ​តែ​ត្រូវការ​ភាព​ក្លាហាន ដើម្បី​អាច​ឲ្យ​ខ្លួនឯង​ឈាន​ទៅ​រក​អ្វី​ថ្មី​មក​បំពេញ​ចំណុច​ខ្វះខាត៕

ចុចអាន៖មេរៀន​ជីវិត​សំខាន់​ ៦ ចំណុច​ដែល​ស្ត្រី​វ័យ​ក្មេង​គួរ​ដឹង

ប្រភព៖ webtinnhanh ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម