មនុស្សប្រុសដែលចាប់ផ្ដើមធុញទ្រាន់នឹងស្នេហា គេតែងតែសម្ដែងរឿងទាំងនេះចេញមក
- 2017-07-03 03:09:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសដែលចាប់ផ្ដើមធុញទ្រាន់នឹងស្នេហា គេតែងតែសម្ដែងរឿងទាំងនេះចេញមក
ក្នុងទំនាក់ទំនងស្នេហាយើងអាចមើលដឹងថាគេចាប់ផ្ដើមធុញទ្រាន់ក្នុងស្នេហាឬនៅបាន ព្រោះពេលដែលមនុស្សចាប់ផ្ដើមបែបនេះគេនឹងបង្ហាញនូវរឿងទាំងនេះឡើងមក ៖.
១. ការសន្ទនាគ្នាកាន់តែតិចទៅៗ ៖ ពេលជួបគ្នាមិនដឹងនិយាយអី ឬក៏មិនអាចរកអីនិយាយគ្នាបាន ហើយអារម្មណ៍ដែលចង់និយាយគ្នាក៏កាន់តែអស់ទៅៗ។
**២. មិនដែលនឹកនាពេលវេលារីករាយជាមួយគ្នា ៖** លែងនឹកឃើញអនុស្សាវរីយ៍ល្អៗអីជាមួយគ្នាទៀតហើយ គ្រាន់តែដឹងថាពេលនេះចង់នៅឆ្ងាយពីគេ មិនចង់ជួបមុខគ្នាញឹកញាប់ដូចមុនទេ។
៣. លែងមានអីដែលថ្មីសម្រាប់ស្នេហា ៖ គេលែងចង់ធ្វើអីដើម្បីស្នេហាទៀតហើយ និយាយទៅគឺតាមដំណើរ ពេលណាពេលហ្នឹង មិនចង់ស្រោចស្រង់ទំនាក់ទំនងឡើងវិញឡើយ។
៤. លែងឃើញពីអំពើល្អរបស់ដៃគូ ៖ ធ្វើអីក៏មិនត្រូវចិត្ត ធ្វើអីក៏លែងចង់បាន ហើយគ្មានអារម្មណ៍ថារីករាយ រំភើបដូចពីមុនទៀតហើយ ព្រោះតែក្នុងចិត្តគេគឺគ្រប់យ៉ាងវាលែងសំខាន់។
៥. ឆាប់ខឹង ឆាប់ប្រកាន់គ្នា ៖ មានរឿងអីតិចតួចគេឆាប់ខឹង គេប្រកាន់ច្រើនច្រើនជាងពីមុន ហើយមិនសូវដោះស្រាយគ្នាវិញឡើយ គឺសុខចិត្តដើរចេញ។
បើគេពិតជាមានចំណុចទាំងនេះមែន គឺពិបាកនឹងស្រោចស្រង់ណាស់ព្រោះគេលែងទទួល លែងចង់បានអីទៀតហើយ ៕
ចុចអាន៖សម្រាប់ស្រីៗជាពិសេស! កុំជឿរឿងទាំងនេះអីបើចង់ឲ្យស្នេហាគង់វង្ស