ស្រលាញ់​អ្នក​ណា​ក៏​បាន ឲ្យ​តែ​មិន​មែន​ជា​បុរស​មាន​គ្រួសារ​ហើយ

  • 2017-06-29 10:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់​បុរស​ម្នាក់ ​ដូច​ជា​ការ​ដើរ​ចូល​ក្នុង​ចម្ការ​ផ្លែ​ឈើ​មួយ​ដែរ​។ សូម​ដើរ​ទៅ​រក​កន្លែង​ណា​ដែល​មិន​ទាន់​មាន​ផ្លែ​ផ្កា​។ កុំ​បំផ្លាញ​កន្លែង​ដែល​មាន​ដុះ​រីក​ផ្លែ​ផ្កា​រួច​ហើយ​។

រូបតំណាង

ខ្ញុំ​មាន​មិត្តភ័ក្ដិ​ម្នាក់ ក៏​មិន​មែន​ស្និទ្ធស្នាល​អី​ដែរ គ្រាន់​តែ​ស្គាល់​គ្នា​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ឧស្សាហ៍​ឃើញ​នាង​ចែក​រំលែក​លើ Facebook ថា រាល់​ពេល​ឃើញ​សង្សារ​នាង​ផ្ញើ​សារ​មក បេះដូង​នាង​ឈឺ​ចាប់ ទប់​ទឹក​ភ្នែក​មិន​ជាប់​។ នាង​បាន​ព្យាយាម​បញ្ចប់​មនោសញ្ចេតនា​នេះ តែ​បុរស​នោះ​នៅ​តែ​ប្រឹង​តោង​ទាម បើ​ទោះ​បី​ជា​គាត់​មាន​គ្រួសារ​រួច​ហើយ។

ជា​អ្នក​ឈរ​នៅ​ខាង​ក្រៅ បាន​ត្រឹម​អាន និង​យល់​ពី​អារម្មណ៍​នៃ​ការ​ឈឺចាប់​របស់​នាង​តាម​ការ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ទើប​ខ្ញុំ​យល់​ថា ស្រី​ៗ​គ្នា​យើង​ពិត​ជា​វេទនា​ខ្លាំង​ណាស់។ ពួក​យើង​អាច​ងាយ​ស្រួល​ធ្វើ​ឲ្យ​ស្រី​ម្នាក់​ទៀត​ឈឺចាប់​ដោយ​សារ​តែ​យើង​ព្រោះ​បុរស​សាវា​ម្នាក់។ បើ​ទោះ​បី​ជា​ប្រពន្ធ ឬ​សង្សារ យើង​គ្រាន់​តែ​ធ្វើ​ឲ្យ​សត្រូវ​ស្នេហា​រង​ទុក្ខ​ប៉ុណ្ណោះ។ ពួក​យើង​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ការពារ​បុរស​នោះ ថា​មនុស្ស​មាន​ក្រៅ​ជា​រឿង​ធម្មតា តែ​វា​មិន​ធម្មតា​ចំពោះ​ប្រពន្ធ​របស់​គេ​នោះ​ឡើយ។ ដូច​នេះ​ហើយ សូម​បើក​ចិត្ត​ឲ្យ​ទូលាយ​ ហើយ​កុំ​ស្រលាញ់​អ្នក​ដែល​មាន​គ្រួសារ​ហើយ។

រូបតំណាង

ព្រោះ​នៅ​ពី​ក្រោយ​ពាក្យ​គ្រួសារ​២​ម៉ាត់​នេះ នៅ​មាន​កូន​ក្មេង ដែល​មាន​អនាគត​ភ្លឺ​ស្វាង។ ក្រោយ​ពាក្យ​គ្រួសារ​នេះ នៅ​មាន​ប្រពន្ធ​ម្នាក់​ដែល​មុខ​ប្រឡូកប្រឡាក់​នៅ​ក្នុង​ផ្ទះ​បាយ គ្មាន​ពេល​ថែ​រក្សា​ខ្លួន​ឯង​ដោយ​ត្រូវ​មើល​ថែ​អ្វី​ដែល​គេ​ហៅ​ថា​គ្រួសារ។

រូបតំណាង

ស្រី​ៗ​យើង​មាន​សិទ្ធិ​តុបតែង​ខ្លួន​ឲ្យ​ស្អាត មាន​សិទ្ធិ​ឯករាជ្យ មាន​សិទ្ធិ​ស្រលាញ់ តែ​គ្មាន​សិទ្ធ​បំផ្លាញ​សុភមង្គល​គេ​នោះ​ទេ។ អ្នក​ណា​ក៏​មាន​សិទ្ធិ​មាន​ស្នេហា តែ​សូម​ស្វែង​រក​អ្នក​ដែល​ស័ក្ដិសម​សម្រាប់​ខ្លួន​។ ព្រោះ​មនុស្ស​ស្រី​កើត​មក​មិន​មែន​ទុក​ឲ្យ​គេ​រិះគន់​នោះ​ឡើយ។ បើ​សិន​ជា​និស្ស័យ​មិន​ទាន់​ដល់ សូម​រង់​ចាំ​សិន។ បើ​សិន​ជា​គូ​មិន​ទាន់​ដល់ សូម​មាន​មោទនាភាព​ថា​ខ្លួន​ជា​មនុស្ស​ស្រី​ស្ដង់ដា​ខ្ពស់។ បើ​សិន​ជា​អាច សូម​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ឈឺ​ចាប់ កុំ​ឲ្យ​ស្រី​ៗ​គ្នា​ឯង​រង​ទុក្ខ​វេទនា​អី​៕

ចុចអាន៖ លើ​លោក​នេះ បើ​មាន​ជួប គង់​តែ​​មាន​បែក

ប្រភព៖ eva

ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម