លើលោកនេះ បើមានជួប គង់តែមានបែក
- 2017-06-27 08:27:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើលោកនេះ បើមានជួប គង់តែមានបែក
និយាយឲ្យខ្ញុំស្ដាប់ពីស្នេហាស្មោះត្រង់ រួចហើយមានថ្ងៃមួយ បងបែរមុខចាកចេញទៅ។ ខ្ញុំអាចល្ងង់ តែខ្ញុំរឹងមាំគ្រប់គ្រាន់ដើម្បីមិនដោយសារនរណាម្នាក់ឈឺចាប់មួយជីវិត។
ស្នេហាគ្មានកំហុស ហើយក៏គ្មានខុស គ្មានត្រូវ មានតែអារម្មណ៍មនុស្សដែលគួរឲ្យខ្លាចបំផុត។ កុំបន្ទោសខ្លួនឯងឬអ្នកណាទាំងអស់ ដោយសារតែមានតែពេលគេអស់ស្រលាញ់ទេទើបគេផ្លាស់ប្ដូរ។ អាចមិនមែនដោយសារឈប់ស្រលាញ់ ព្រោះការពិតទៅតាំងពីដើមមកគេមិនដែលស្រលាញ់យើងនោះទេ។ និស្ស័យខ្លីខ្លាំងណាស់ យើងនៅក្បែរគ្នាដោយសារតែស្រលាញ់ កុំទម្លាក់កំហុសថាមកពីអស់និស្ស័យ។
អ្នកណាក៏សង្ឃឹមថានឹងបាននៅក្បែរគ្នាអស់មួយជីវិត តែបើសិនជាមនុស្សដែលអ្នករកមិនទាន់ឃើញ សូមអ្នកដើរបន្តទៀត។ ដោយសារស្នេហាមិនទាន់ជ្រៅគ្រប់គ្រាន់ទើបគេនឹងទៅចោលអ្នក។
អ្នកធ្លាប់សន្យាជាមួយខ្ញុំរឿងជាច្រើន នៅក្បែរខ្ញុំ ផ្ដល់ឲ្យខ្ញុំបង្អែកមួយកាលខ្ញុំនៅក្មេង និងរសាត់អណ្ដែត។ ដូចនេះហើយ ពេលអ្នកចាកចេញទៅ ខ្ញុំនឹងរក្សាអនុស្សាវរីយ៍ទាំងអស់នេះ។ នៅក្បែរគ្នាគឺជាសុភមង្គល មិនអាចនៅក្បែរគ្នាគឺបញ្ចប់ កុំដោយសារតែស្នេហាបែកបាក់មួយលែងចង់រស់ឲ្យសោះ សូមរស់ដើម្បីខ្លួនឯង។
ស្រលាញ់អ្នក ខ្ញុំបានស្រលាញ់ដោយអស់ពីចិត្ត។ ថ្ងៃដែលអ្នកចាកចេញទៅ សូមឲ្យខ្ញុំឈឺចាប់ដោយសារអ្នកលើកចុងក្រោយទៅចុះ។ ខ្ញុំទន់ខ្សោយ ខ្ញុំអាចស្រក់ទឹកភ្នែក តែខ្ញុំយំដោយសារមនោសញ្ចេតនារបស់ពួកយើង យំសម្រាប់យុវភាពដែលបាត់បង់ ហើយគ្មានថ្ងៃយកមកវិញបាន។ ឆ្លងកាត់អស់រយៈពេលច្រើនខែឆ្នាំ ចុងក្រោយយើងគ្រាន់តែអ្នកអត់ស្គាល់គ្នា ដែលធ្លាប់ដើរឆ្លងកាត់ជីវិតគ្នាតែប៉ុណ្ណោះ៕
៧ បទបង្ហាញពីការស្រលាញ់ដ៏ធំធេងរបស់មនុស្សស្រី ទៅកាន់បុរស
រឿងទាំង ៥ ដែលនារីគ្រប់រូបត្រូវតែធ្វើមុនពេលយកប្ដី បើមិនចង់ឲ្យពេលវេលាហួសឥតន័យ