ខ្លាចខូច Credit គូស្នេហ៍​តែង​តែ​លាក់​រឿង​ ៥ យ៉ាង​នេះ នៅ​ពេល​ស្រឡាញ់​គ្នា​​ដំបូង

  • 2017-06-24 03:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្នក​ណា​ចង់​លាក់លៀម​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​នោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​វា​មិន​ទាន់​អាច​ប្រាប់​បាន​ ហើយ​ម្យ៉ាង​ទៀត​ទើប​តែ​ស្រឡាញ់​គ្នា​ភ្លាម​ៗ​ក៏​យើង​មិន​អាច​មើល​ចិត្ត​គេ​ធ្លុះ​ដែ ដូច្នេះ​ហើយ​ទើប​គូស្នេហ៍​តែង​តែ​លាក់​នូវ​រឿង​ទាង​នេះ ពេល​ដែល​ស្រឡាញ់​គ្នា​ដំបូង ៖

១. កំហុស​ពី​អតីតកាល ៖ ពេល​ចាប់​ផ្ដើម​ស្នេហា​ដំបូង គឺ​គេ​មិន​អាច​និយាយ​ការពិត​ប្រាប់​អ្នក​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​ចាំ​ស្គាល់​ចិត្ត​គ្នា​ឲ្យ​បាន​យូរ​សិន ដូច្នេះ​កំហុស​ដែល​​គេ​ធ្លាប់​ជ្រុល​ជ្រួស​ពី​មុន​ក៏​មិន​អាច​ប្រាប់​យើង​បាន​ដែរ។

រូបតំណាង

**២. បទពិសោធន៍​ស្នេហា ៖** គេ​ធ្លាប់​មាន​អ្នក​ណា​ខ្លះ ធ្លាប់​មាន​រឿង​អី​ខ្លះ​ជា​មួយ​អ្នក​មុន ក៏​គេ​មិន​អាច​ប្រាប់​យើង​ភ្លាម​ៗ​ដែរ​ បើ​អាច​លាក់​បាន​គេ​នឹង​លាក់​សិន​រហូត​ដល់​ពេល​មួយ​ដែល​គេ​អាច​ប្រាប់​បាន។

៣. បញ្ហា​លុយ​កាក់ ៖ ជា​បញ្ហា​មួួ​ដែល​មនុស្ស​ពិបាក​នឹង​ហា​មាត់​និយាយ​ប្រាប់​អ្នក​ដទៃ ជា​ពិសេស​មនុស្ស​ទើប​ស្រឡាញ់​​គ្នា ព្រោះ​គេ​មិន​ចង់​ឲ្យ​យើង​មើល​ងាយ និងពិបាក​ជាមួយ​យើង។

៤. ទី​កន្លែង​រស់នៅ​ពិត​ប្រាកដ ៖ ជា​រឿង​មួយ​ដែល​គេ​ត្រូវ​តែ​លាក់​ទុក​សិន ព្រោះ​គេ​ខ្លាច​មាន​រឿង​អី​កើត​ឡើង​ហើយ​យើង​​ទៅ​ដល់​ផ្ទះ​គេ ឬ ចង់​ធ្វើ​បាប​គេ​ជា​ដើម។

រូបតំំណាង

៥.​ ស្ថាន​ភាព​គ្រួសារ ៖ ធ្លាប់​រៀប​ការ​ហើយ​ ឬ ធ្លាប់​មាន​កូន​ហើយ គឺ​ជា​រឿង​មួយ​ដែល​គេ​មិន​អាច​នឹង​និយាយ​ចេញ​ព្រោះ​វា​ធ្វើ​ឲ្យ​គេ​ខ្មាស​អៀន និង ខូច​ Credit មួយ​ដែល​ពេល​ប្រាប់​ហើយ​យើង​អាច​ឈប់​ទាក់ទង​ជាមួយ​គេ។​​

បែប​នេះ​ហើយ​ទើប​មាន​គូ​ស្នេហ៍​ខ្លះ​​បែក​គ្នា​ពេល​ដែល​ដឹង​អតីតកាល​ហើយ ដូច្នេះ​ពួក​គេ​សុខចិត្ត​មិន​ប្រាប់​ ហើយ បន្ត​លាក់បាំង​រហូត៕

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម