រឿង​ទាំង​ ៥ ​ដែល​នារី​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​មុន​ពេល​យក​ប្ដី បើ​មិន​ចង់​ឲ្យ​ពេល​វេលា​ហួស​ឥត​ន័យ

  • 2017-06-26 09:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​ជិត​ចូល​រោងការ​ហើយ​មិន​ទាន់​ធ្វើ​រឿង​ទាំង​នេះ ដាច់​ខាត​ត្រូវ​ធ្វើ​ម្ដង កុំ​ឲ្យ​យុវភាព​កន្លង​ទៅ​ឥត​ន័យ។

១. មាន​ស្នេហា​២ឬ​៣

ឲ្យ​តែ​អ្នក​មិន​ចាប់​ត្រី​ដៃ​ពីរ រឿង​ដែល​អ្នក​ចង់​មាន​សង្សារ​ប៉ុន្មាន​នាក់ ក៏​គ្មាន​អ្នក​ណា​មាន​សិទ្ធិ​វាយ​តម្លៃ​អ្នក​ដែរ តែ​កុំ​ដល់​ថ្នាក់​ដូរ​សង្សារ​ដូច​ខោអាវ​នោះ។ ដូច​នេះ​ហើយ សូម​ឲ្យ​បេះដូង​អ្នក​ដើរ​ផ្សងព្រេង​ពីរ បី​ដង​សិន​ចុះ មុន​សម្រេច​ចិត្ត​វេច​បង្វេច​ទៅ​តាម​ប្ដី​។ លើស​ពី​នេះ​ទៅ​ទៀត តាម​វិធី​នេះ​ដែរ អ្នក​មាន​បទ​ពិសោធន៍​ដើម្បី​ប្រៀបធៀប​អ្នក​ណា​ល្អ​ជាង​អ្នក​ណា។

រូបតំណាង

**២. បើ​មាន​លទ្ធភាព គួរ​រើ​ចេញ​នៅ​ក្រៅ​មួយ​រយៈ**

កាល​ពី​មុន មនុស្ស​ស្រី​ក្រោយ​ពេល​រើ​ចេញ​ពី​ផ្ទះ​ឪពុក​ម្ដាយ​បង្កើត​គឺ​ទៅ​នៅ​ផ្ទះ​ប្ដី​តែ​ម្ដង តែ​ឥលូវ​នេះ មិន​ចាំ​បាច់​ដល់​ពេល​នោះ ទើប​អាច​ចេញ​នៅ​ក្រៅ​បាន។ សុំ​ការ​អនុញ្ញាត​ពី​ប៉ាម៉ាក់​ចេញ​នៅ​ក្រៅ ដើម្បី​ដឹង​ពី​ជីវិត​ឯករាជ្យ​១០០%។ ថ្ងៃ​ក្រោយ​ពេល​មាន​ប្ដី​មាន​កូន​ហើយ អ្នក​នឹង​គ្មាន​ពេលស្រែក​លេង​ជាមួយ​ក្រុម​មិត្តភ័ក្ដិ​ទៀត​ឡើយ។

៣. ទូទាត់​បំណុល​ទាំង​អស់

វា​ពិត​ជា​រឿង​មិន​សម​គួរ​មួយ​ដែល​យើង​ចាំ​ឲ្យ​ប្ដី​សង​បំណុល​ឲ្យ​អ្នក នៅ​ពេល​អ្នក​ដែល​ចាយ​វា​គឺ​ជា​ខ្លួន​ឯង។ ទំនួល​ខុស​ត្រូវ​របស់​អ្នក​គឺ​ទូទាត់​រាល់​បំណុល​ផ្ទាល់​ខ្លួន​ទាំង​អស់ ហើយ​ក៏​ត្រូវ​ដឹង​ដែរ​ថា​ដៃ​គូ​ជីវិត​របស់​យើង​ក៏​មិន​ជំពាក់​បំណុល​អ្នក​ណា​ទាំង​អស់។ មាន​មនុស្ស​ជា​ច្រើន​ក្រោយ​ការ​សន្សំ​លុយ​មិន​បាន​មួយ​កាក់​ដើម្បី​ចិញ្ចឹម​កូន​ដោយ​សារ​តែ​រវល់​ដោះ​បំណុល​មុន​ពេល​ការ។

៤. ក្លាហាន​ឈប់​ពី​ការងារ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត

ការ​ងារ​សព្វ​ថ្ងៃ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត ប្រាក់​ខែ​មិន​ទាន់​ត្រូវ​ចិត្ត វា​ធ្វើ​ឲ្យ​អ្នក​តឹង​ទ្រូង​ក្រោយ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ? នោះ​អ្នក​គួរ​តែ​បញ្ចប់​វា​ឲ្យ​ឆាប់​រហ័ស។ បើ​អ្នក​នៅ​តែ​ស៊ូ​ទ្រាំ​ជាមួយ​វា​ទៀត មិន​យូរ​មិន​ឆាប់​អ្នក​អាច​ឆ្កួត​ក៏​ថា​បាន។

៥. រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន

ការ​ស្រាវ​ជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា នារី​នៅ​លើ​ពិភពលោក​មិន​ដល់​១០%​ផង​ដែល​ពេញ​ចិត្ត​នឹង​រូប​សម្បត្តិ​របស់​ខ្លួន។ សង្ឃឹម​ថា​អ្នក​មិន​ស្ថិត​ក្នុង​ចំណោម​១០%​នោះ​ទៅ​ចុះ។ វា​គ្មាន​ខុស​អ្វី​នោះ​ទេ បើ​សិន​ជា​ទម្ងន់​អ្នក​លើស​ទម្ងន់​ស្ដង់ដាពីរទៅ៣​គីឡូ។ ហើយ​វា​ក៏​មិន​ខុស​អ្វី​ដែរ ដែល​មុខ​របស់​អ្នក​គ្មាន​ទម្រង់​អក្សរ V។ សូម​ឲ្យ​តម្លៃ​ខ្លួន​ឯង និង​ស្រលាញ់​ខ្លួន​ឯង​មុន​គេ មុន​ពេល​មាន​អ្នក​ណា​ស្រលាញ់​អ្នក​៕

រូបតំណាង

ប្រភព៖ Guu ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម