កំហុសដដែល​ទាំង ៥ ​ស្ត្រី​តែង​ធ្វើ ហើយ​នាំ​ឲ្យ​សុខភាព​ធ្លាក់​ចុះ

  • 2017-06-19 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំហុស​ទាំង​នេះ ស្រ្តី​ភាគច្រើន​តែង​ប្រព្រឹត្ត ហើយ​វា​អាច​នាំ​ឲ្យ​សុខភាព​យើង​ធ្លាក់​ចុះ​ទៀត​ផង។ ខាងក្រោម​នេះ​ជា​កំហុស​ទាំង ៥ ដែល​ស្រី​ៗ​ច្រើន​ធ្វើ​ជា​រឿយ​ៗ៖

១.មិន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន

មិន​បាច់​ឆ្ងល់​ទេ​ថា​ហេតុអ្វី បាន​ជា​យើង​ឧស្សាហ៍​ផ្ដាសាយ​ម្ល៉េះ នោះ​ព្រោះ​តែ​ការ​មិន​បាន​ផឹក​ទឹក​ឲ្យ​ច្រើន។ កាលណា​ខ្វះ​ជាតិ​ទឹក នោះ​រាងកាយ​ងាយ​ជួប​នឹង​ជំងឺ​ណាស់។

២.រំលង ឬ​មិន​បរិភោគ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់

ដឹង​ថា​ស្រី​ៗ​យើង​មិន​សូវ​ជា​ហ៊ាន​ញ៉ាំ​ប៉ុន្មាន​ទេ ព្រោះ​ខ្លាច​ធាត់។ តែ​ទង្វើ​ទាំងនេះ​ធ្វើឲ្យ​សុខភាព​ធ្លាក់​ចុះ ព្រោះ​ខ្វះ​ជីវជាតិ​គ្រប់គ្រាន់។ ដូចនេះ​គួរតែ​ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន និង​កាត់បន្ថយ​សាច់​វិញ។

៣.ទទួល​ទាន​ប្រូតេអ៊ីន​មិន​បាន​គ្រប់គ្រាន់

កង្វះ​ប្រូតេអ៊ីន​ក៏​ជា​បញ្ហា​ចម្បង​ដែល​នាំ​ឲ្យ​សុខភាព​ស្ត្រី​ចុះ​អន់ថយ ដូចនេះ​គួរ​ងាក​មក​ទទួល​ទាន​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន​ទើប​ល្អ​ចំពោះ​សុខភាព។

៤.មិន​ធ្វើ​លំហាត់​ប្រាណ

ការ​មិន​ដែល​ធ្វើ​លំហាត់​ប្រាណ​សោះ ទើប​ជា​មូលហេតុ​ដែល​ស្ត្រី​ភាគ​ច្រើន​ឈឺ ព្រោះ​ជាតិ​ពុល​ក្នុង​ខ្លួន​មិន​បាន​បញ្ចេញ​មក​ក្រៅ។ ដូចនេះ​គួរ​ហាត់ប្រាណ ៣ ដង​យ៉ាង​តិច​ក្នុង​មួយ​សប្ដាហ៍។

៥.គេង​មិន​បាន​គ្រប់គ្រាន់

ប្រសិនបើ​យើង​រវល់​តែ​ជក់​មើល​រឿង​ប្រលោមលោក ឬ​លេង Facebook ដល់​ម៉ោង ១, ២ យប់​នោះ​ខួរក្បាល​យើង​មិន​បាន​សម្រាក​ឡើយ៕

ប្រភព៖ Womanitely ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម