មនុស្ស​ស្រី​ត្រគាក​ធំ មិន​គួរ​ស្លៀក​សម្លៀក​បំពាក់ ៦ ប្រភេទ​នេះ

  • 2017-06-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពី​សប្ដាហ៍​មុន កញ្ញា បាន​ផ្សាយ​ពី​អត្ថបទ​មួយ​និយាយ​ពី មនុស្ស​ស្រី​ត្រគាក​តូច មិន​គួរ​ស្លៀក​សំលៀកបំពាក់ ៦ ប្រភេទ​នេះ។ ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​ពី​មនុស្ស​ស្រី​ត្រគាក​ធំ​វិញ​ម្ដង។ ៦ ម៉ូដ​ខាងក្រោម​នេះ​ស្រី​ៗ​មិន​គួរ​ស្លៀក​ទេ បើ​មាន​ត្រគាក​ធំ​នោះ៖

១.រ៉ូប​រឹប​ខ្លី

រ៉ូប​រឹប​រាង​ខ្លី គឺជា​សត្រូវ​នឹង​ស្ត្រី​ត្រគាក​ធំ ព្រោះ​ពេល​ស្លៀក​ទៅ​វា​មិន​សម។ រ៉ូប​រឹប​រាង​ខ្លី អាច​ធ្វើឲ្យ​ឃើញ​ភ្លៅ​ទាំង​មុខ និង​ក្រោម​ចេញ​សាច់​កង់​ៗ។

២.សំលៀកបំពាក់​ខ្លី​ៗ

បើ​ហ៊ាន​តែ​ស្លៀកពាក់​សំលៀកបំពាក់​ខ្លី​ៗ នោះ​ខោអាវ​រឹតតែ​ខ្លី​ទៅ​ទៀត ព្រោះ​វា​រអិល​ចេញ​ពី​ស្បែក ហើយ​ធ្វើឲ្យ​រូបរាង​យើង​​ធាត់​កន្ទ្រល។

៣.ខោ​ស

ប្រសិនបើ​ត្រគាក​ធំ ហើយ​ស្លៀក​ខោ​ស នោះ​រូបរាង​យើង​ដូច​មិន​ស្លៀកពាក់​ដែរ ព្រោះ​ទាំង​ទំហំ និង​រូបរាង​គឺ​ចេញ​មក​លើ​គោក​តែម្ដង។

៤.អាវ​ជាប់​ខោ

មនុស្ស​ស្រី​បើ​មាន​ត្រគាក​ធំ ហើយ​ស្លៀក​បែប​នេះ​នឹង​ចេញ​រាង​ដូច​នំ​អន្សម​ជ្រូក​ដែរ ព្រោះ​មាន​បី​គន្លាក់​នៃ​រាងកាយ។

៥.ខោ​ខោវប៊យ

ខោ​ខោវប៊យ នឹង​ធ្វើឲ្យ​គូថ​មនុស្ស​ស្រី​មើល​ទៅ​រឹតតែ​ឃើញ​រីក​ធំ​ជាង​ពេល​មុន​ទៅទៀត។ ដូចនេះ​មិន​គួរ​ស្លៀក​វា​ទេ។

៦.ខោ​សាច់​ទន់​ៗ

យើង​អាច​ហោ​ម្យ៉ាង​ទៀត​ថា​ខោ​ស្បែក​កង្កែប។ មនុស្ស​ស្រី​ត្រគាក​ធំ បើ​ស្លៀក​ខោ​បែប​នេះ​ពេល​ដើរ សាច់​នឹង​លោត​រយីករយាក​មិន​ខាន៕

ចុចអាន៖ស្អាត! ១៥ឈុត​ ស្ទីល​តែង​ខ្លួន​បែប​សិចស៊ី​ តែ​មិន​លើស

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម