មនុស្ស​ស្រី​ត្រគាក​តូច មិន​គួរ​ស្លៀក​សម្លៀកបំពាក់ ៦ ប្រភេទ​នេះ

  • 2017-06-12 08:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ស្ត្រី​ដែល​មាន​ទំហំ​ត្រគាក​តូច គួរ​ជៀសវាង​សំលៀកបំពាក់​ប៉ុន្មាន​ប្រភេទ​ខាងក្រោម​នេះ។ ព្រោះ​វា​រឹតតែ​ធ្វើឲ្យ​រូបរាង​ផ្នែក​ខាងក្រោម​របស់​យើង មិន​ស្អាត និង​មើល​មិន​ចូល​ភ្នែក​តែម្ដង៖

១.រ៉ូប​ឆាង ហើយ​ខ្លី៖ ស្រ្តី​ណា​ដែល​ជួប​ត្រគាក​តូចមិន​គួរ​​ស្លៀក​រ៉ូប​ឆាង ហើយ​ខ្លី​ទេ។ ព្រោះវា​នាំ​ឲ្យ​​គេ​មើល​មក​ឃើញ​យើង​​​រយីករយាក​ចំណុច​ខាងក្រោម​នេះ ជាពិសេស​មិន​អាច​លើក​សម្រស់​ត្រគាក​បាន​ឡើយ។

២.ខោ​ខោវប៊យ​រលុង​ៗ៖ បើ​ស្លៀក​ខោ​បែប​នេះ រាង​កាយ​យើង​នឹង​គ្មាន​ឃើញ​រាងរៅ​អ្វី​ទេ។ ពោល​គឺ​ខ្លួន​ត្រង់ភ្លឹង​តែម្ដង គ្មាន​ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​ឡើយ។

៣.ខោ​តឹង​ពេក៖ មនុស្ស​ស្រី​គ្មាន​ត្រគាក​មិន​គួរ​ស្លៀក​ខោ​បែប​នេះ ព្រោះ​វា​នាំ​ឲ្យ​ត្រគាក​រួម​តូច​ជាង​ចង្កេះ។

៤.សំពត់​ប៉ោង​ៗ៖ សំពត់​បែប​នេះ​មិន​សក្ដិសម​ជាមួយ​នារី​ត្រគាក​តូច​ឡើយ ព្រោះ​បើ​ស្លៀក​ទៅ​នឹង​ឃើញ​តែ​សំពត់​មិន​ឃើញ​រាង​មនុស្ស​ឡើយ។ តែ​បើ​អ្នក​ចង្កេះ​តូច ត្រគាក​ធំ​ស្លៀក​បែប​នេះ​ទើប​ស្អាត។

៥.ខោ​ដែល​គ្មាន​ម៉ូដ​អ្វី​សោះ៖ យើង​មិន​គួរ​ស្លៀក​ខោ​ណា​ដែល​គ្មាន​ម៉ូដ​អ្វី​បន្តិច​នោះ​ទេ ព្រោះ​គេ​នឹង​មិន​ចាប់អារម្មណ៍ និង​សម្គាល់​ឃើញ​ត្រគាក​តូច។ តែ​បើ​មាន​ម៉ូដ ឬ​ស្ទីល​អី​បន្តិច​បន្តួច​គឺ​អាច​​បង្វែរ​ការ​ចាប់អារម្មណ៍​បាន។

៦.រ៉ូប​វែង​គ្មាន​រាង៖ រ៉ូប​បែប​នេះ​ក៏​មិន​គួរ​ទិញ​ស្លៀក​ដែរ ព្រោះ​វា​វែង​គ្មាន​គន្លាក់​រាង និង​ធ្វើឲ្យ​បាត់បង់​សម្រស់​ត្រគាក​ទាំងស្រុង៕

ចុចអាន៖ស្ទីលអាវ​ខោប៊យ ជាមួយ​រ៉ូ​ខ្លី​ស្រី​ៗ​ប្រាកដជា​​ស្រលាញ់​ដកចិត្ត​​មិន​រួច

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម