ពេល​មាន​សង្សារ ស្រី​ៗ​ចង់​បាន​របស់ ៦ យ៉ាង​នេះ តែ​ខាង​ប្រុស​ឲ្យ​មិន​បាន

  • 2017-06-06 08:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របស់​ដែល​មនុស្ស​ស្រី​ចង់បាន​នោះ មិន​សំដៅ​លើ​វត្ថុ​មាន​តម្លៃ​អ្វី​ទេ។ ចង់​ដឹង​ថា​អ្វី​ដែល​មនុស្ស​ស្រី​ចង់​បាន​ ពេល​ជា​សង្សារ​នឹង​គ្នា​នោះ អាន​អត្ថបទ​ខាងក្រោម៖

.ឲ្យ​បេះដូង​មក​​យើងគ្រប់គ្រង៖ មនុស្ស​ស្រី​មិន​ចង់​បាន​វត្ថុ​មាន​តម្លៃ​អ្វី​ទេ សុំ​ត្រឹម​តែ​ទុក​បេះដូង​ឲ្យ​យើង​តែ​ម្នាក់​គឺ​គ្រប់គ្រាន់​ហើយ តែ​ចំណុច​នេះ បុរស​ៗ​ធ្វើ​មិន​បាន​ទេ។

.ឲ្យ​តម្លៃ និង​កិត្តិយស៖ ទោះ​មិន​ទាន់​ក្លាយ​ជា​ភរិយា​មែន តែ​ស្រី​ៗ​ក៏​ចង់​ឲ្យសង្សារ​ផ្ដល់​តម្លៃ និង​កិត្តិយស​ដែរ ដោយ​ការ​អញ្ជើញ​ទៅ​ចូលរួម​កម្មវិធី​នៅ​ផ្ទះ​គេ ហើយ​ណែនាំ​ឲ្យ​សាច់ញាតិ​គេ​ស្គាល់​យើងបានពេញ​មុខ​ពេញ​មាត់។ គ្រាន់តែ​រឿង​ប៉ុណ្ណេះមនុស្ស​ប្រុស​​ធ្វើ​មិន​បាន ព្រោះ​គេ​នៅ​មាន​ជម្រើស​ផ្សេង​ទៀត។

រូបតំណាង

**៣**.ស្រលាញ់​ស្មោះត្រង់​តែ​ម្នាក់៖ គ្មាន​ស្រី​ណា​ដែល​មិន​ចង់​ឲ្យ​សង្សារ​ខ្លួន​ស្រលាញ់​ខ្លួន​តែ​ម្នាក់​ឡើយ។ តែ​មនុស្ស​ប្រុស​ភាគច្រើន​ចូលចិត្ត​ចែករំលែក​ការ​ស្រលាញ់​នោះ ទៅ​ឲ្យ​ស្រី​ផ្សេង ធ្វើឲ្យ​យើង​ឈឺចិត្ត​ឥត​ល្ហែ។

.ទុកចិត្ត​គ្នា៖ ប្រគល់​បេះដូង និង​ក្ដី​ស្រលាញ់​មក​ឲ្យ​យើង​អស់​ហើយ ការ​ជឿ​ទុកចិត្ត​គ្នា ក៏​ជា​កាដូ​ខ្វះ​មិន​បាន​ដែរ។ ផ្ទុយ​ទៅ​វិញ​បុរស​ភាគច្រើន​ព្រោះ​តែ​ខ្លាច​បាត់បង់​ពេក​រហូត​ដល់​ប្រចែប្រចណ្ឌ​មិន​ឲ្យ​ខាង​ស្រី​ទាក់ទង​មិត្តភ័ក្ដិ​ប្រុស។

.ឲ្យ​ពេល​ផ្ទាល់ខ្លួន៖ ដឹង​ថា​ព្រោះស្រលាញ់​ទើប​ចង់​នៅ​ក្បែរ តែ​យ៉ាង​ហោច​ណាស់​ក៏​គួរ​តែ​ឲ្យ​ពេល​វេលា​ផ្ទាល់ខ្លួន​សម្រាប់​យើង​បន្តិច ព្រោះ​អាច​នៅ​ក្បែរ​គ្រួសារ និង​មិត្តភ័ក្ដិ​បាន​ខ្លះ។

.ការពារ និង​យក​ចិត្ត​ទុកដាក់៖ ពេល​យើង​បាក់ទឹកចិត្ត ឬ​ជួប​នឹង​បញ្ហា​​អ្វី​មួយ គឺយើងរំពឹងចង់ឲ្យគាត់​ដែល​ជា​មនុស្ស​សំខាន់​នៅ​ក្បែរ​គ្រប់ពេល​ និង​ចង់​ឮ​ពាក្យ​ថា "មិន​អី​ទេ​អូន អូន​រឹងមាំ​ឡើង​ណា បង​នៅ​ក្បែរ និង​ការពារ​អូន​រហូត"។ គ្រាន់តែ​ពាក្យ​មួយ​ឃ្លា​នេះ បែរ​ជា​មិន​អាច​ឮ​​ចេញ​ពី​បបូរមាត់​គេ​បាន៕

រូបតំណាង

ចុចអាន៖ចរិយា​សម្បត្តិ​ប្រពន្ធ ៥ យ៉ាង​ដែល​ធ្វើឲ្យ​ស្វាមី​មិន​ដាច់​ចិត្ត​មាន​ស្រី​ថ្មី

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម