ដំណឹង​ល្អ!​ ក្រុម​ស្រី​ស្អាត​ Girl Generation ជិត​​ត្រឡប់​មក​វិញ​ហើយ

  • 2017-06-20 02:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ខាង​ផលិត​កម្ម​ SM ទើប​នឹង​បញ្ចេញ​ព័ត៌មាន​ថា​ក្រុម​ Girl Generation ​នឹង​ត្រឡប់​មក​វិញ​ជា​ថ្មី​​ដើម្បី​ប្រារព្ធ​ខួប​១០​ឆ្នាំ​របស់​ក្រុម​។ កម្មវិធី​ជា​ច្រើន​នឹង​ត្រូវ​បាន​រៀប​ចំ​ដោយ​រួម​មាន​ទាំង​​ជំនួប​ជាមួយ​អ្នក​គាំ​ទ្រ​ និង​​ការ​រៀប​ចំ​ Album ​ចម្រៀង​ថ្មី​សម្រាប់​ខែ​សីហា​ខាង​មុខនេះ​ផង​ដែរ។​

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ Girl Generation នឹង​ត្រឡប់​មក​វិញ​ជា​ក្រុម​បន្ទាប់​ពី​រយៈ​ពេល​ពីរ​ឆ្នាំ​មក​នេះ​​ គឺ​តាំង​ពី​ការ​​ចេញ​ចម្រៀង​ Lion Heart រួម​គ្នា​នៅ​​ឆ្នាំ​ ២០១៥ មក​ម្ល៉េះ។ ​

ការ​បាត់​មុខ​រយៈ​ពេល​យូរ​បែប​នេះ​ក៏​ព្រោះ​តែ​សមាជិក​នីមួយ​ៗ​ផ្ដោត​លើ​ការ​ច្រៀង​ចម្រៀង​ទោល និង​ការ​សម្ដែង​ច្រើន​។

ដូចនេះ​ ហ្វេន​ Girl Generation ទាំង​ឡាយ​កុំ​ភ្លេច​ចាំ​តាមដាន​ទាំង​អស់​គ្នា​ណា៎​!

អាន៖ បែក​ធ្លាយ Song Hye Kyo និង Song Joong Ki ទៅ​ផ្អែមល្ហែម​នៅ​កោះ​បាលី​ជាមួយ​គ្នា

អាន៖ ត្រូវ​ខ្យល់​បក់​ប៉ើង​រ៉ូប Suzy នៅ​តែ​ស្អាត​ឥត​ទាស់

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម