បែក​ធ្លាយ Song Hye Kyo និង Song Joong Ki ទៅ​ផ្អែមល្ហែម​នៅ​កោះ​បាលី​ជាមួយ​គ្នា

  • 2017-06-17 12:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​កូរ៉េ​បាន​រាយការណ៍​ថា កាល​ពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​មុន​នេះ តារា​សម្ដែង​ជើង​ចាស់ Song Hye Kyo បាន​ធ្វើ​ដំណើរ​តៅ​កោះ​បាលី។ គេ​មិន​បាន​ដឹង​ច្បាស់​នោះ​ឡើយ​ថា នាង​មក​ទី​នេះ​ដើម្បី​បំពេញ​កិច្ច​ការ​អ្វី។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក នៅ​ថ្ងៃ​ទី​៧ខែ​មិថុនា​នេះ​ដែរ ប្រុស​ស្អាត Song Joong Ki ក៏​ចេញ​ដំណើរ​មក​កោះ​នេះ​ដែរ។ បើ​ទោះ​បី​ជា​មិន​ចេញ​ដំណើរ​ក្នុង​ពេល​តែ​១​ក៏​ដោយ តែ​គេ​សង្ស័យ​ថា​តួ​រឿង "ម្ចាស់​ព្រះ​អាទិត្យ" ទាំង​២​ពិត​ជា​បាន​ណាត់​គ្នា​ដោយ​ស្ងាត់​ៗ​នៅ​ទី​នេះ។

ប្រភព​ខាង​ក្នុង​មួយ​បាន​ទម្លាយ​ថា ស្រី​ស្រស់​ប្រុស​ស្អាត​មួយ​គូ​នេះ​បាន​ជួល​ភូមិគ្រឹះ​មួយ​នៅ Nusadua នៅ​លើ​កោះ​បាលី​ដើម្បី​សម្រាក​លំហែ​កាយ។ ដល់​ថ្ងៃ​ទី​១៣​កន្លង​ទៅ​នេះ ប្រុស​ស្អាត​វ័យ ៣១​ឆ្នាំ​បាន​ត្រលប់​មក​កូរ៉េ​វិញ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក នៅ​ថ្ងៃ​ទី​១៥ តួ​ឯក​រឿង "Full House” ក៏​មក​ដល់​ប្រទេស​កំណើត​វិញ​ដែរ។ ទង្វើ​នេះ​ត្រូវ​គេ​សង្ស័យ​ថា តារា​ល្បី​ឈ្មោះ​ទាំង​ពីរ​ពិត​ជា​បាន​ទៅ​ដើរ​លេង​ជាមួយ​គ្នា​ពិត​មែន៕

ប្រភព៖ Eva ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម