ឃើញលង់! ស្បែកជើងប៉ាតា ៦ប្រ៊េន ពេញនិយមខ្លាំងសម្រាប់គូស្នេហ៍
- 2017-06-17 00:12:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញលង់! ស្បែកជើងប៉ាតា ៦ប្រ៊េន ពេញនិយមខ្លាំងសម្រាប់គូស្នេហ៍
បច្ចុប្បន្នរបស់របរ ឬសំលៀកបំពាក់បែបគូស្នេហ៍កំពុងទទួលការពេញនិយមមែនទែន មិនថាអាវគូស្នេហ៍ ចិញ្ចៀនគូស្នេហ៍ ឈុតគូស្នេហ៍ ឬសូម្បីតែស្បែកជើងគូស្នេហ៍។ ថ្ងៃនេះ Kanha សូមបង្ហាញនូវស្បែកជើងកីឡា ឬស្បែកជើងប៉ាតាចំនួន ៦ប្រ៊េនដែលមានម៉ូដស្អាតៗពេញនិយម និងសក្ដិសមសម្រាប់ពាក់ជាគូស្នេហ៍ ដែលធានាថាពាក់ហើយអ្នកណាៗក៏លួចច្រណែនគូរបស់អ្នកដែរ។
១. ADIDAS
មិនអាចរំលេងបានទេសម្រាប់ស្បែកជើង Adidas ដែលមនុស្សភាគច្រើនបានស្គាល់ និងនិយមខ្លាំង មិនថាចេញម៉ូដណាក៏ដោយ ហើយសម្រាប់អ្នកមានគូក៏អាចពាក់ជាគូដូចគ្នាបានយ៉ាងសក្ដិសម។
២. NIKE
ស្បែកជើងប្រ៊េន Nike ក៏តាមមកប្រកៀកប្រកិតគ្នាដែរសម្រាប់ភាពពេញនិយមដែលកាន់តែច្រើនឡើងរៀងរាល់ថ្ងៃ ដោយមួយម៉ូដៗមានពណ៌ស្អាតទាក់ភ្នែក ធ្វើឲ្យគូស្នេហ៍ជាច្រើន ជ្រើសរើសមកពាក់ដូចគ្នា ដែលឃើញហើយគួរឲ្យច្រណែន។
៣. CONVERSE
មាន Style សាមញ្ញ ពណ៌ច្រើនជម្រើស ប្រ៊េន Converse នេះក៏ពេញនិយមមិនចាញ់ប្រ៊េនពីរខាងលើប៉ុន្មានដែរ ដែលពាក់ជាគូស្នេហ៍ គឺមើលទៅកាន់តែស្អាត។
៤. NEW BALANCE
ជាមួយសញ្ញាអក្សរ N ដ៏ស្រស់ស្អាតលេចធ្លោនៅខាងលើស្បែកជើង មិនថាអ្នកណា ឬគូស្នេហ៍ណាៗ ក៏មិនអាចរំលងបានដែរ ចំពោះប្រ៊េន New Balance។
៥. ONISUKA TIGER
មើលទៅសាមញ្ញៗ ប៉ុន្តែភាពធន់របស់វាគឺមិនធម្មតាឡើយសម្រាប់ ស្បែកជើងប៉ាតាម៉ាក Onisuka ដែលពាក់ជាគូស្នេហ៍ គឺកាន់តែស្រស់ស្អាតមួយបែបទៅទៀត។
៦. VANS
ប្រ៊េនមួយនេះក៏មិនគួរនឹងមើលរំលងដែរ ខណៈគូស្នេហ៍ជាច្រើនបានជ្រើសរើសស្បែកជើងប៉ាតា Vans ដែលងាយស្រួលពាក់ ថែមទាំងមើលទៅ Chic Chic ទៀត ដូច្នេះគូណាមិនទាន់មានអាចទៅរកទិញពាក់ជាមួយគ្នាបាន។
ឃើញអស់ហើយ ពេញចិត្តស្បែកជើងប្រ៊េនណាជាងគេដែរប្រិយមិត្ត?