Quotes ត្រូវចិត្តសម្រាប់អ្នកកំពុងលួចស្រឡាញ់គេ
- 2017-06-13 04:22:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Quotes ត្រូវចិត្តសម្រាប់អ្នកកំពុងលួចស្រឡាញ់គេ
សួរតាមត្រង់មួយ មានធ្លាប់លួចបាក់ចិត្តលើបុរសណាម្នាក់អត់? បើមានមែន អ្នកប្រាកដជាយល់អារម្មណ៍មួយពេលគេនៅជិត គឺបេះដូងលោតដូចចង់ចេញមកក្រៅម៉េចមិនដឹង។ ខាងក្រោមនេះជា Quotes ឡូយៗត្រូវម៉ាច់សម្រាប់អ្នកដែលកំពុងលួចស្រឡាញ់គេទាំងឡាយ៖
១. ជូនចំពោះបេះដូងខ្លួនឯង! សូមមេត្តារក្សារបៀបរៀបរយបន្តិចបានទេពេលគេនៅជិត?
២. អារម្មណ៍យ៉ាប់និយាយមួយ គឺពេលអត់ឃើញគេមករៀន។
៣. ពេលខ្លះចង់តែចូលក្នុងខួរក្បាលគេ លួចមើលថាគេកំពុងគិតពីអ្វីទៅ?
៤. មិនដឹងយ៉ាងម៉េច មួយរយៈនេះស្ដាប់បទស្នេហាកាន់តែពីរោះទៅៗហើយ។
៥. ជូនចំពោះ Crush! ខ្ញុំមិនក្រឡេកមើលអ្នក មិនមែនខ្ញុំឫកទេ តែមកពីខ្ញុំភ័យពេក។
៦. កំពុងឆ្ងល់ថាអ្នកដែលខ្ញុំចង់រៀបការជាមួយ គេកំពុងធ្វើអ្វីថ្មើរនេះ?
៧. បើត្រូវ Crush ចាប់បានពេលកំពុងលួចមើលគេ កុំអាលភ័យ ព្រោះគេក៏កំពុងមើលយើងដែរ។
៨. ខ្ញុំដឹងថាខ្ញុំមិនស្អាត, មិនឆ្លាត ហើយដឹងថាមានស្រីៗដទៃទៀតប្រសើរជាខ្ញុំ។ ខ្ញុំតែងហាមបេះដូងខ្លួនឯង តែវាមិនដែលស្ដាប់បញ្ជាសោះ អញ្ចឹងក៏បណ្ដោយតាមហ្នឹងទៅ។
៩. គិតថាចង់និយាយជាមួយគេ តែពេលគេមើលមុខចំ ភ្លេចអស់រលីង មិនដឹងចង់និយាយពីអី។
១០. ជារឿងឈឺចាប់មួយពេលស្រឡាញ់គេ តែគេមិនស្រឡាញ់វិញ ប៉ុន្តែអ្វីដែលកាន់តែយ៉ាប់យ៉ឺនទៀតនោះ គឺស្រឡាញ់គេហើយមិនហ៊ានប្រាប់គេ។
១១. តើមានអ្វីឈឺចាប់ជាងពេល Crush មកស្រឡាញ់មិត្តភ័ក្ដិជិតដិតយើងនោះ?
១២. កាន់តែយ៉ាប់ទៅទៀត នៅសុខៗស្រាប់តែ Crush មកសួរថាមានលួចស្រឡាញ់ណាគេនៅ? មិនដឹងត្រូវឆ្លើយយ៉ាងម៉េច៕
អាន៖ Quote កម្សត់ៗត្រូវម៉ាច់សម្រាប់អ្នកកំពុងខូចចិត្ត