ចង់​សម្គាល់​បុរស​រឹងមាំ​ម្នាក់​ តើ​យើង​គួរ​មើល​លើ​អ្វី​ខ្លះ?

  • 2017-05-25 02:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្វី​ចម្លែក​ទេ​ដែល​នារី​ៗ​តែង​ចង់​បាន​បុរស​​រឹង​មាំ​​ម្នាក់​ជា​គូ​អនាគត​។ ​ភាព​រឹង​មាំ​នៅ​ទី​នេះ​មិនមែន​សំដៅ​តែ​លើ​រាង​កាយ​មួយ​មុខ​ទេ​ តែ​ក៏​សំដៅ​លើ​ការ​គិត​ ភាព​ទទួល​ខុស​ត្រូវ​ និង​ជំហរ​រឹង​មាំ​ផង​ដែរ​ ប៉ុន្តែ​ តើ​យើង​គួរ​មើល​លើ​អ្វី​ខ្លះ​ទើប​អាច​សម្គាល់​​លក្ខណៈ​របស់​បុរស​បែប​នេះ​បាន​?

១. តែង​មាន​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​៖ គេ​មិន​ចូល​ចិត្ត​អង្គុយ​ស្ងៀមៗ​បណ្ដោយ​ឲ្យ​បញ្ហា​រីក​កាន់​តែ​ធំ​ទេ ​ប៉ុន្តែ​គេ​នឹង​រក​​វិធី​ល្អ​មួយ​ដើម្បី​ដោះ​ស្រាយ​ឲ្យ​បានឆាប់​បំផុត។​

២. ចេះ​យក​ចិត្ត​​ទុក​ដាក់៖ ​ជាមនុស្ស​​យល់​ពី​អារម្មណ៍​អ្នក​ដទៃ​ និង​​មិន​ខ្លាច​ក្នុង​ការ​បង្ហាញ​អារម្មណ៍ខ្លួន​ចេញ​មក​។​

៣. ពូកែ​ទំនាក់​ទំនង៖ ​គេ​ដឹងច្បាស់​ បើ​មិន​បង្កើត​ទំនាក់​ទំនង​ឲ្យ​ជិតស្និទ្ធ​ទេ​ ការងារ​អ្វី​ក៏​ធ្វើ​មិន​បាន​រលូន​ដែរ។​​

៤. ស្គាល់​ខ្លួន​ឯង​ច្បាស់៖ ស្គាល់​អ្វី​​ដែល​ជា​ចំណុច​ខ្លាំង​​និង​អ្វី​ដែល​ជា​​ចំណុច​ខ្សោយ​របស់​ខ្លួន​​ ហើយ​គេ​នឹង​បន្ត​​អភិវឌ្ឍ​ខ្លួន​គេ​ទៅ​មុខ​ទៀត។​

៥. មាន​ទំនួល​ខុស​ត្រូវ៖ គេ​មិន​ចូលចិត្ត​បន្ទោស​អ្នក​ដទៃ​ទេ ​ហើយ​តែងទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។

អាន៖ រឿង​មួយ​ចំនួន​ដែល​ស្ត្រី​ទើប​រៀប​ការ​ហើយ​​​អាច​មិន​ទាន់​សម្រប​បាន

អាន៖ សញ្ញា​ទាំង ៩ ដែល​បញ្ជាក់​ថា​យើង​បាន​ជួប​បុរស​ដ៏​ល្អ​ហើយ

អាន៖ មន្ត​ស្នេហ៍​ស្ត្រី​ដែល​ធ្វើ​ឲ្យ​​បុរស​លង់​ស្រឡាញ់​គឺមិន​ស្មុគស្មាញ​ដូច​អ្នក​គិត​ទេ

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម