សញ្ញាទាំង ៩ ដែលបញ្ជាក់ថាយើងបានជួបបុរសដ៏ល្អហើយ
- 2017-05-22 04:26:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៩ ដែលបញ្ជាក់ថាយើងបានជួបបុរសដ៏ល្អហើយ
ប្រសិនបើយើងបានជួបបុរសម្នាក់ដែលមានចំណុចទាំង ៩ ខាងក្រោមនេះហើយ ជាសញ្ញាបញ្ជាក់ថាគេជាបុរសដ៏ល្អដែលអាចចាប់ដៃគ្នាសាងអនាគតបាន។ ចំណុចទាំងនោះមាន៖
១.យើងរំពឹងកាដូបន្តិចបន្តួចប៉ុណ្ណោះក្នុងថ្ងៃពិសេស តែអ្វីដែលទទួលបានលើសពីភ្ញាក់ផ្អើលទៅវិញ។
២.គាត់តែងតែបកស្រាយការសង្ស័យរបស់យើង ដោយបើកបង្ហាញទូរស័ព្ទដៃឲ្យយើងមើលទាំងអស់។
៣.ការណាត់ជួបម្ដង ធ្វើឡើងដោយភាពរ៉ូមែនទិកសមជាបុរសពិត មិនមែនលំៗឲ្យរួចពីដៃ។
៤.គាត់មានភាពអត់ធ្មត់ខ្លាំង និងតាមលួងយើងគ្រប់ពេល បើទោះជាគាត់មិនមែនជាអ្នកខុសក៏ដោយចុះ។
៥.គាត់តែងតែអត់ឱនឲ្យយើងគ្រប់រឿង ទោះគ្មានហេតុផលក៏ដោយ ព្រោះគាត់មិនចង់ឈ្នះចាញ់ជាមួយមនុស្សដែលខ្លួនឯងស្រលាញ់។
៦.មិនសន្យាអ្វីច្រើនទេ តែបង្ហាញតាមរយៈទង្វើថាពិតជាមិនធ្វើឲ្យយើងឈឺចាប់។
៧.តស៊ូជម្នះគ្រប់រឿងរ៉ាវដើម្បីបាននៅក្បែរយើង។
៨.មានភាពស្មោះត្រង់ និងចេះគោរពកោតសរសើរយើង។
៩.បង្ហាញដល់មនុស្សជុំវិញខ្លួនគេ ពីទំនាក់ទំនងរបស់ពួកយើង៕