មន្ត​ស្នេហ៍​ស្ត្រី​ដែល​ធ្វើ​ឲ្យ​​បុរស​លង់​ស្រឡាញ់​គឺមិន​ស្មុគស្មាញ​ដូច​អ្នក​គិត​ទេ

  • 2017-05-20 05:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​សម្រស់​ ឬ​ ​អាកប្បកិរិយា​ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ស្ត្រី​បាន?​ ចម្លើយ​អាច​មាន​ច្រើន​​ ប៉ុន្តែ​វា​មិន​ស្មុគស្មាញ​ទេ។​ រឿង​ងាយ​ៗ​ដែល​​យើង​មិន​យក​ចិត្ត​ទុក​ដាក់​អាច​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​បុរស​ឈ្លក់​វង្វេង​បាន​៖

១. ស្ត្រី​ដែល​តែង​មាន​ស្នាម​ញញឹម៖ ​ ប្រាកដ​ណាស់​ ប្រុស​ៗ​តែង​លង់​នឹង​​​​ស្នាម​ញញឹម​នៅ​លើ​បបូរ​មាត់​ស្ត្រី​ជា​និច្ច​។​ គ្មាន​បុរស​ណា​លង់​នឹង​​មុខ​ក្រញូវ​​របស់​យើង​ទេ។

២. ក្លិន​៖ វា​​ជា​ចំណុច​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​ស្ត្រី​គ្រប់​រូប​។ ទោះ​យ៉ាង​ណា​ ​ត្រូវ​ជៀស​វាង​ប្រើ​ទឹក​អប់​ច្រើន​ពេក​ ឬ​មាន​ក្លិន​ខ្លាំង​ជ្រុល​។ គួរ​​ជំនួស​មក​វិញ​ដោយ​ក្លិន​ប្រហើរ​តិច​ៗ​​វិញ។​

៣. ​លក្ខណៈ​ជា​ស្ត្រី៖ បើ​យើង​តែង​ទាល់​គំនិត​ហើយ​ត្រូវ​​ការ​ជំនួយ​ពី​បុរស​ៗ​នោះ​ កុំ​គិត​ថា​វា​ជា​រឿង​អន់​អី​​ព្រោះ​​ប្រុស​ៗ​តែង​លង់​លើ​ចំណុច​នេះ​ទៅ​វិញ។ គេ​​នឹង​​​មាន​អារម្មណ៍​ថា​គេ​ជា​មនុស្ស​សំខាន់​ដែល​យើង​ត្រូវ​ការ។​ ​​​​

៤. សម្រស់​ធម្មជាតិ៖ គ្រឿង​តែង​ខ្លួន​ពិត​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត​មួយ​កម្រិត​មែន​​ តែ​តើ​អ្នក​​មាន​ទំនុក​ចិត្ត​លើ​សម្រស់​ធម្មជាតិ​របស់​ខ្លួន​ដែរ​ ឬ ទេ? សម្រស់​នៅ​ពី​ក្រោយ​ស្នាម​ម្សៅ​ ស្នាម​ក្រែម​គឺ​ជា​គន្លឹះ​អាច​ចង​ចិត្ត​បុរស​បាន។​

៥. ភាព​ស្មោះ​ត្រង់៖ គឺ​ជា​អ្វី​ដែល​បុរស​សម្លឹង​ទៅ​លើ​​មនុស្ស​ស្រី​ដែល​គេ​ដាក់​ចិត្ត​ស្រឡាញ់​។ តើ​មាន​នរណា​ស្រឡាញ់​មនុស្ស​និយាយ​បាត​ដៃ​ខ្នង​ដៃ​នោះ?

ទាំង​នេះ​ហើយ​ជា​គ្រឿង​លម្អ​ធម្មជាតិ​ដែល​មាន​លើ​ខ្លួន​ស្ត្រី​ ហើយ​វា​ជា​អ្វី​ដែល​អាច​ទាក់​ចិត្ត​បុរស​បាន​។ ​អញ្ចឹង​ស្រី​ៗ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​ទាំង​នេះ​ណា៎៕ ​

អាន៖ សម្ដី​១០​ឃ្លា​ដែលប្រុសៗចូលចិត្តនិយាយ និង​អត្ថន័យ​ពិត​ប្រាកដ​របស់​វា

អាន៖ នៅ​ពេល​ដែល​មនុស្ស​ប្រុស​ធ្លាក់​ចូល​ទៅ​ក្នុង​អន្លង់​ស្នេហ៍​យើង​ រមែង​ធ្វើ​រឿង​ទាំង​នេះ

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម