រឿង​ទាំង ៥ ដែល​ស្រី​ៗ​ឈាន​ដល់​វ័យ ២០ ឆ្នាំ ត្រូវ​និយាយ​ពាក្យ «goodbye»

  • 2017-03-04 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​ដល់​វ័យ ២០ ឆ្នាំ មនុស្ស​ស្រី​នឹង​ជួប​រឿង​រ៉ាវ​ជា​ច្រើន ​ហើយ​ក៏​ជា​ពេល​ដែល​ទទួល​បាន​បទ​ពិសោធន៍មួយ​​ថ្មី​ទៀត​ក្នុង​មួយ​ឆាក​ជីវិត។ វ័យ​ប៉ុណ្ណេះ​គឺ​ល្មម​សម​ឲ្យ​យើង​ចេះ​គិតគូរ​បាន​រឿង​វែង​ឆ្ងាយ​ហើយ និង​រៀន​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍។ ដូចនេះ​មនុស្ស​ស្រី​ត្រូវ​តែ​ឈប់​ធ្វើ​រឿង ៥ យ៉ាង​ត្រឹម​វ័យ​នេះ ដើម្បី​ក្លាយ​ជា​ស្ត្រី​ជោគជ័យ៖

១.Goodbye អ្នក​ដែល​តែងតែ​រារាំង​ការ​សម្រេច​ចិត្ត​របស់​អ្នក

២០​ឆ្នាំ ​ជា​វ័យ​ដែល​អ្នក​ត្រូវ​តែ​ហ៊ាន​សាក ​និង​ទទួល​ស្គាល់​ការ​ពិត។ ដូច្នេះបើ​មាន​នរណា​មក​រារាំង​រាល់ការ​សម្រេចិត្ត​សូម​និយាយ​ពាក្យ​ថា «​លាហើយ» ទៅកាន់​ពួកគេ​ទៅ ព្រោះ​គេ​អាច​នឹង​ធ្វើ​ឲ្យយើង​មិន​ជោគជ័យ​នៅ​ថ្ងៃ​ក្រោយ។

២. Goodbye ​ចំពោះ​រឿង drama

មក​ដល់​វ័យ​២០​ឆ្នាំ​ហើយ ​អ្នក​គួរ​តែ​ឈប់​ទៅ​រឿង Drama ​នេះ ព្រោះ​វា​គ្មាន​បាន​អ្វី​មក​វិញ​នោះ​ទេ។ ចូល​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ​ជា​ជាង​ការ Drama ​អត់​ប្រយោជន៍។

៣.Goodbye ​មិត្ត​ដែល​តែងតែ​បបួល​ដើរ​លេង

បើ​អ្នក​ចង់​ជោគជ័យ​ឈប់​ទៅ ​ក្នុង​ការ​រាប់​អាន​មិត្ត​ដែល​តែងតែ​បបួល​ដើរ​លេង​អត់​ប្រយោជន៍។ មិត្ត​ដែល​ល្អ ជា​មិត្ត​ដែល​ជួយ​អ្នក​សម្រេច​ក្ដី​ស្រមៃ ​មិន​ថា​ធ្វើ​យ៉ាងណា​នោះ​ទេ ​ដោយ​មិន​យក​ពេល​ទំនេរ​ទៅ​ធ្វើ​រឿង​គ្មាន​បាន​ការ។

៤.Goodbye ​ការងារ​ដែល​គ្មាន​គោលដៅ

បើ​យើង​ចូល​ចិត្ត​សម្លឹង​តែ​​ការ​ងារ​ណា​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ ​តែ​បាន​មួយ​ឆាវ ដោយ​មិន​បាន​គិត​ដល់​អនាគត​ នោះ​គួរតែ​ឈប់​ទៅ។ ត្រូវ​ស្វែង​រក​ការងារ​ណា ដែល​អ្នក​ចង់​ធ្វើ​ហើយ​មើល​ទៅ​អាច​រីក​ចំរើន​បាន​ទៅ​ថ្ងៃ​មុខ។

៥.Goodbye ​ការ​ចំណាយ​ពេល​តែង​ខ្លួន

បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត ​សូម​ឈប់​ការ​ចំណាយ​ពេល​រាប់​ម៉ោង​ក្នុង ​១ ​ថ្ងៃ ​ទៅ​លើ​ការ​តែង​ខ្លួន​។ ព្រោះ​គ្មាន​បាន​ប្រយោជន៍​អ្វី​នោះ​ទេ និង​មិនបាន​ជួយ​ជំរុញ​អ្វី​សោះ​ក្រៅតែ​មាន​បុរសៗ​តាម​ញ៉ែ។ ត្រូវ​ចាំ​ថា​បើ​សិន​ជា​យើង​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ ​មិន​ខ្វះ​ទេ​ប្រុស​ៗ​មក​ស្រលាញ់ ​ទោះ​មិន​សូវ​ស្អាត​ក៏​ដោយ។

៦.Goodbye ការ​លា​ដៃ​សុំ​លុយ​ឪពុក​ម្ដាយ

វ័យ​ប៉ុណ្ណេះ​ហើយ បើ​នៅ​តែ​លា​ដៃ​សុំ​លុយ​ពី​ឪពុកម្ដាយ​យក​មក​ចាយ​ទៀត ពិត​ជា​រឿង​គួរខ្មាសណាស់។ យើង​គួរតែ​ស្វែងរក​ការងារ​ ដែល​អាច​ជួយ​ដល់​គ្រួសារ បើ​មិន​បាន​ការងារ​ពេញម៉ោង ក៏​ក្រៅម៉ោង​ដែល​ផ្គត់ផ្គង់​ខ្លួន​ឯង​​បានដែរ៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម