ស្រីៗពេលស្មុគស្មាញ អាចប្រើវិធីសាមញ្ញៗទាំងនេះកម្ចាត់អាការៈធុញថប់បាន
- 2017-03-02 01:33:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗពេលស្មុគស្មាញ អាចប្រើវិធីសាមញ្ញៗទាំងនេះកម្ចាត់អាការៈធុញថប់បាន
មនុស្សស្រីឆាប់ទទួលអារម្មណ៍មួម៉ៅក្ដៅក្រហាយណាស់ តែអាការៈនោះបានតែមួយឆាវៗប៉ុណ្ណោះ។ ដូចនេះ១៦ វិធីសាមញ្ញខាងក្រោមនេះនឹងជួយកម្ចាត់ភាពស្មុគស្មាញបាន៖
១.មើលរឿងដែលយើងចូលចិត្តបំផុត។
២.ដើរចេញឲ្យឆ្ងាយពីកន្លែងដែលមួហ្មងនោះ។
**៣**.ហាត់យូហ្កាដើម្បីរំងាប់អារម្មណ៍ឆេវឆាវ។
៤.ផឹកតែបៃតងមួយកូនពែង ដើម្បីឲ្យត្រជាក់ចិត្តឡើងវិញ។
៥.ស្ដាប់ចម្រៀងដែលជាចង្វាក់ញាក់កន្ទ្រាក់អារម្មណ៍បន្តិច ដើម្បីបណ្ដេញកំហឹងចេញពីក្នុងខ្លួន។
៦.ចង់ឲ្យអារម្មណ៍ធូរស្រាលងូតទឹកក្ដៅឧណ្ណៗ។
៧.មិនដឹងបញ្ចេញកំហឹងនៅកន្លែងណា អាចញ៉ាំអាហារបញ្ចេញកំហឹងបាន។
៨.មើលសៀវភៅដែលមានចម្រុះពណ៌ ឲ្យរសាយភាពតានតឹង។
៩.សរសេររឿងមិនសប្បាយចិត្តដាក់លើក្រដាស ហើយរុំជាមួយដុំថ្ម គប់ទៅឲ្យឆ្ងាយ។
១០.ហៅមិត្តភ័ក្ដិចេញទៅដើរលេងខាងក្រៅ។
១១.បង្ហោះ status តាម Facebook។
១២.រាំរាំរាំ.... ដើម្បីឲ្យបែកញើស ហើយភាពស្មុគស្មាញក៏ចេញមកតាមនឹងដែរ។
១៣.ប្រឡែងលេងជាមួយសត្វចិញ្ចឹមដូចជាឆ្មារ,ឆ្កែ....។
១៤.មើលវីដេអូកំប្លែងៗ បន្លប់ចិត្ត។
១៥.តេទៅមនុស្សសំខាន់ៗ ដូចជាឪពុកម្ដាយ,បងប្អូន និងមនុស្សសំខាន់ដទៃទៀត។
១៦.ស្លៀកពាក់ខោអាវរលុងៗ កុំឲ្យទើសចិត្ត៕