សារ​ខ្លី​មួយ​ផ្ញើ​រជូន​បុរស​ម្នាក់​ដែល​ខ្ញុំ​រក​មិន​ទាន់​ឃើញគឺ​"អនាគត​ស្វាមីខ្ញុំ​"

  • 2020-04-09 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​សារ​ខ្លី​មួយ​ដែល​ខ្ញុំ​ចង់​ផ្ញើ​ទៅ​កាន់​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​នឹង​ហៅ​ថា "ស្វាមី" តែ​បច្ចុប្បន្ន​មិន​ទាន់​រក​ឃើញ​៖

ខ្ញុំ​មាន​រឿង​ច្រើន​ចង់​ប្រាប់​អ្នក​ តែ​និយាយ​ចេញ​មិន​កើត ​ព្រោះ​​មិន​ដឹង​ថា​អ្នក​នៅ​ឯណា​នៅ​ឡើយ​ ដូចេ្នះ​មាន​តែ​រ៉ាយរ៉ាប់​រឿង​ក្នុង​ចិត្ត​តាម​រយៈ​សារ​ខ្លីមួយ​នេះ៖

រូបតំណាង

- រឿង​ដំបូង​ ខ្ញុំ​ចង់​ប្រាប់​ គឺ​ខ្ញុំ​មិន​ប្រញាប់​ទេ ជាពិសេស​ក្នុង​ការ​កសាង​គ្រួសារ​ ព្រោះ​ខ្ញុំ​ចង់​ប្រើ​ប្រាស់​ពេល​វេលា​នៅ​ម្នាក់​ឯង​នេះ​ដើម្បី​យល់​ច្បាស់​ពី​ខ្លួន​ឯង និង ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​។

  • ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​ឲ្យ​អស់​ពី​បេះដូង ប្រសិន​បើ​អ្នក​ព្រម​ធ្វើ​ដូចគ្នា។ ខ្ញុំ​ចំណាយ​ពេល​នៅ​ម្នាក់​ឯង​ឡើង​សុំា​ទៅ​ហើយ​ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​នឹង​ជីវិត​បែប​នេះ​ស្រាប់​ទៅ​ហើយ ដូចេ្នះ​បើ​ខ្ញុំ​សម្រេច​ចិត្ត​ថា​ស្រឡាញ់​អ្នក គឺ​វា​មក​ពី​អ្នក​មាន​អ្វី​ដែល​ពិសេស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ជាង​ការ​នៅ​ម្នាក់​ឯង​។
រូបតំណាង
  • អ្នក​ដឹង​អត់? ពេល​ខ្លះ​ខ្ញុំ​ឆ្ងល់​ខ្លួន​ឯង​ថា​ ហេតុ​អ្វី​បាន​​តែង​តែ​មើល​រំលង​មនុស្ស​នៅ​ក្បែរ​ខ្លួន​ ហើយ មិន​ដែល​ផ្ដល់​ឱកាស​ឲ្យ​គេ​អ៊ីចឹង តែ​ខ្ញុំ​គិត​ថា​​ហេតុ​ផល​គឺ​ប្រហែល​ជា​ខ្ញុំ​កំពុង​រង់ចាំ​មនុស្ស​ដូច​អ្នក​ហើយ។

  • ខ្ញុំ​ទុក​ចិត្ត​លើ​ពេល​វេលា​ ព្រោះ​ខ្ញុំ​ដឹង​ថា​ វានឹង​នាំ​ខ្ញុំ​ឲ្យ​រក​ឃើញ​អ្នក​នៅ​ពេល​មួយ​ដែល​សម​ស្រប​សម្រាប់​យើង​ទាំង​ពីរ ហើយ រំពេច​នោះ​ខ្ញុំ​នឹង​ស្រាយ​រាល់​ចម្ងល់​ដែល​ខ្ញុំ​កំពុង​មាន​សព្វថ្ងៃ៕

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ ហេតុ​អ្វី​បាន​ជា​ស្នេហា​ខ្ញុំ​​ ជួប​ហើយ​បែក​​ បែក​ហើយ​ជួប​​​ ដូច​លេង​សើច​ម៉េ្លះ?

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម