ហេតុអ្វីបានជាស្នេហាខ្ញុំ ជួបហើយបែក បែកហើយជួប ដូចលេងសើចម៉េ្លះ?
- 2020-04-02 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជាស្នេហាខ្ញុំ ជួបហើយបែក បែកហើយជួប ដូចលេងសើចម៉េ្លះ?
តើអ្នកធ្លាប់ស្ថិតក្នុងទំនាក់ទំនងស្នេហាមួយដែលគ្មានភាពជាក់លាក់ទេ? វាហាក់បីដូចជាភាគីទាំងសងគ្មានភាពច្បាស់លាស់នឹងគ្នា តែក៏មិនអាចខ្វះគ្នាបាន។ ពេលខ្លះ អ្នកព្យាយាមតាំងចិត្តថានឹងដើរចេញពីស្នេហាដែលហាក់បីដូចជាឆាកកំប្លែងនោះ តែជានិច្ចកាលអ្នកនៅតែផ្ដល់ឱកាសឲ្យទំនាក់ទំនងនោះម្ដងហើយម្ដងទៀត ដូចជាអ្នកបានត្រៀមខ្លួនសម្រាប់ការឈឺចាប់អ៊ីចឹង។
ដឹងទេថាតើហេតុអ្វីបានជាអ្នកនៅតែមិនដាច់អាល័យពីទំនាក់ទំនងមួយនោះ ឬ ពីមនុស្សម្នាក់នោះ?
- **អ្នកនៅមានក្ដីសង្ឃឹម**
មូលហេតុមួយទៀតដែលធ្វើឲ្យអ្នកមិនអាចទៅណាឆ្ងាយពីគេម្នាក់នោះគឺ ព្រោះអ្នកគិតថាគេនឹងផ្លាស់ប្តូរដើម្បីអ្នក និងដើម្បីទំនាក់ទំនងអ្នកទាំងពីរ។ ជាការពិត វាជារឿងល្អម្យ៉ាងដែលអ្នកមានចិត្តស្ដាយស្រណោះនិងចេះអត់ឱនឲ្យមនុស្សដែលខ្លួនស្រឡាញ់។ យ៉ាងណាមិញ ការអត់ឱនគឺមានកម្រិត បើអ្នកនៅតែលើកលែងម្ដងហើយម្ដងទៀត គេក៏នៅតែសាងកំហុសម្តងហើយម្ដងទៀតដូចគ្នា ព្រោះអ្នកត្រូវចាំថាអ្នកមិនអាចផ្លាស់ប្ដូរមនុស្សម្នាក់បាននោះទេ ដរាបណាគេមិនតាំងចិត្តផ្លាស់ប្ដូរដោយខ្លួនឯង។
ពេលដែលទំនាក់ទំនងស្នេហារបស់អ្នកជួបប្រទះនូវបញ្ហាឬឧបសគ្គ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់នៅម្នាក់ឯង តែនៅពេលអ្នកនៅម្នាក់ឯង វាបែរជាធ្វើឲ្យអ្នកមានអារម្មណ៍ថាឯកាទៅវិញ ហាក់ដូចបានបាត់បង់អ្វីម្យ៉ាងដែលមានតម្លៃក្នុងជីវិតអ្នក។ ពេលខ្លះទៀត អ្នកអាចនឹងបារម្ភថាខ្លួននឹងមិនអាចរកបានមនុស្សម្នាក់ដែលល្អជាងអ្នកចាស់ឡើយ ដូច្នេះការគិតបែបនេះហើយដែលធ្វើឲ្យអ្នកមិនអាចដើរទៅមុខបានគឺវិលរកអ្នកចាស់រហូត។
តាមពិត អ្នកនិងដៃគូគឺមានចិត្តស្រឡាញ់ឲ្យគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ ទើបអ្នកទាំងពីរមិនអាចចោលគ្នាបាន។ ជួនកាល ការហួងហែងគ្នាច្រើនក៏អាចបង្កទៅជាបញ្ហានៅក្នុងស្នេហាអ្នកទាំងពីរបានដែរ តែគ្រាន់តែពេលមានបញ្ហាម្ដងៗ អ្នកមិនអាចគ្រប់គ្រងវាបានហើយបណ្ដោយឲ្យអារម្មណ៍ជាអ្នកសម្រេចថាត្រូវចែកផ្លូវគ្នា។ ដូច្នេះ យកល្អ បើអ្នកទាំងពីរអាចចំណាយពេលដើម្បីនិយាយគ្នាស្រួលបួលដើម្បីស្វែងរកបញ្ហាចម្បងដែលតែងតែធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរជួបនូវឧបសគ្គនោះទើបជាការប្រសើរ៕
ចុចអានបន្ត៖ ស្រឡាញ់ប៉ុណ្ណាក៏គួរដើរចេញដែរ បើគេស្ដែងចេញទង្វើទាំង ៤ នេះ