មិនចាំបាច់ប្រើជក់ផាត់មុខទេ ប្រើតែម្រាមដៃក៏ផាត់ស្អាតមិនអន់ដែរ

  • 2020-04-01 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគច្រើន មិត្តនារីនៅពេលផាត់មុខចូលចិត្តប្រើជក់ដើម្បីលាបម្សៅ ឬគូល័រថ្ពាល់អីជាដើម។ តែអ្នកប្រហែល​ជា​មិន​បាន​ចាប់អារម្មណ៍ទេថា ពេលអ្នកគ្មានរបស់អស់ទាំងនោះ អ្នកក៏អាច​ប្រើម្រាម​ដៃរបស់​អ្នកផាត់​បាន​ស្អាត​ជាង​ជក់​ទៀតឯណោះ។ ការផាត់សមឬមិនសមគឺអាស្រ័យលើរូបអ្នកចេះជ្រើសរើសពណ៌ឲ្យស៊ីនឹងផ្ទៃមុខ ក៏​ដូច​ជាតិចនិកនៃការផាត់ផងដែរ។ ដូច្នោះចង់ដឹងថាម្រាមដៃរបស់អ្នកអាចផាត់មុខបានយ៉ាងណាខ្លះ សូម​អាន​នូវ​ខាង​ក្រោមរួមមាន៖

១. មេដៃ

រូបតំណាង

មេដៃរបស់អ្នកអាចប្រើសម្រាប់ម៉ាស្សាផ្ទៃនៅជុំវិញភ្នែកបាន។ មុនពេលតុបតែងមុខ អ្នកគួរយកមេ​ដៃម៉ាស្សា​ផ្ទៃ​ភ្នែក រួចលាបគូល័រភ្នែកពីលើ។

២. ម្រាមដៃចង្អុល

រូបតំណាង

ម្រាមដៃចង្អុលមានអត្ថប្រយោជន៍ណាស់ ប្រសិនបើអ្នកចេះប្រើឲ្យបានត្រឹមត្រូវពេលតុបតែងមុខ។ អ្នកអាចប្រើ​វា​លាយ​គ្រឿង​សម្អាងស្រួលនៅពេលផាត់គូល័រភ្នែកដែលជួយឲ្យមើលមកកាន់តែមានការទាក់ទាញ។ ក្រៅពី​នេះ គេក៏ច្រើនប្រើដើម្បីលាបក្រេមលើបបូរមាត់ផងដែរ។

៣. ដៃកណ្តាល

រូបតំណាង

ចំណែកឯដៃកណ្តាលវិញ អ្នកក៏អាចប្រើសម្រាប់បន្ថែមពណ៌នៅលើឆ្អឹងថ្ពាល់បានយ៉ាងស្រួលដែរ។ វាមានភាព​ងាយ​ស្រួលត្រង់ថា នៅពេលអ្នកផាត់គូល័រថ្ពាល់ខ្លំាងពេក អ្នកអាចប្រើម្រាមដៃកណ្តាលលុបវា​ចេញខ្លះៗ​បាន​យ៉ាង​លឿន។

៤. ដៃនាង

រូបតំណាង

មិនខុសពីម្រាមដៃផ្សេងៗទៀត ដៃចង្អុលក៏មានអត្ថប្រយោជន៍នៅពេលតុបតែងមុខដែរ។ អ្នកអាចប្រើ​វា​សម្រាប់​លាប concealer ដោយលាបថើរៗក្រោមភ្នែកបានយ៉ាងស្រួល។

៥. ដៃកូន

រូបតំណាង

ម្រាមចុងក្រោយប្រើនៅពេលតុបតែងមុខនោះគឺដៃកូន។ អ្នកអាចប្រើវាសម្រាប់បន្ថែមគ្រឿង​តុបតែង​មុខ​ផ្សេងៗ​ដូច​ជា ថែម highlight លើត្របកភ្នែក ថែមម្សៅនៅចុងចិញ្ចើម ឬក៏ថែមក្រេមនៅលើបបូរមាត់ជាដើម៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

រូបមន្តធម្មជាតិសាមញ្ញបំផុត លុបបំបាត់ស្នាមប្រេះកែងជើងយ៉ាង​សក្ដិសិទ្ធិ​

មកដឹងពីតិចនិកគូរចិញ្ចើមឲ្យសមនឹងទម្រង់មុខ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម