រូបមន្តធម្មជាតិសាមញ្ញបំផុត លុបបំបាត់ស្នាមប្រេះកែងជើងយ៉ាង​សក្ដិសិទ្ធិ​

  • 2020-03-30 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​សិន​ជា​និយាយ​ពី​បញ្ហា​ប្រេះ​កែង​ជើង ​នារី​ជា​ច្រើន​ព្រួយ​បារម្ភ​ណាស់​ព្រោះ​​វា​ធ្វើ​ឲ្យ​បាត់​សោភណភាព ​មើល​ទៅ​​មិន​ស្អាត​ពេល​ពាក់​ស្បែក​ជើង។

រូបតំណាង

ពេល​ខ្លះ ​បណ្ដាល​ឲ្យ​ឈឺ​ចាប់​និង​គួរ​ឲ្យ​ធុញ​ទ្រាន់​បើ​ទោះ​ស្បែក​ជើង​មួយ​ចំនួន​បាន​រចនា​មក​យ៉ាង​ប្រណិត​ក៏​ដោយ។ ​ដូច្នេះ ​បើ​អ្នក​កំពុង​មាន​ទុក្ខ​កង្វល់​នេះ ​អាច​សាក​ល្បង​តាម​ក្បួន​ធម្មជាតិ​ដូច​ខាង​ក្រោម៖

រូបតំណាង

១. ​សម្បក​ចេក

ញ៉ាំ​ចេក​រួច កុំ​អាល​ចោល​សម្បក។ ​អ្នក​អាច​យក​សម្បក​វា​មក​ត្រដុស​​លើ​កែង​ជើង​ប្រហែល​១៥​នាទី ​រួច​លាង​ទឹក​ចេញ ​ហើយ​ជូត​ជើង​ឲ្យ​ស្ងូត។ ​បន្ទាប់​មក​លាប​គ្រីម​​ត្រង់​បរិវេណ​កែង​ជើង​នោះ។ ​ត្រឹម​រយៈ​ពេល​១​សប្ដាហ៍ ​អ្នក​នឹង​ឃើញ​លទ្ធផល​ជាក់​ជា​មិន​ខាន។

រូបតំណាង

​​​២. ​ទឹក​ឃ្មុំ

​គ្រឿង​ផ្សំ​ធម្មជាតិ​ដ៏​មាន​សំណើម​បំផុត​​របស់​អ្នក​នៅ​ពេល​នេះ ​គឺ​ទឹក​ឃ្មុំ​ដែល​ជួយ​ឲ្យ​ឲ្យ​កែង​ជើង​ប្រេះ​របស់​អ្នក​វិល​ត្រលប់​មក​ជា​សភាព​ទន់​ល្មើយ​បាន​។ ​វិធី​សាមញ្ញ ​គ្រាន់​តែ​យក​ទឹក​ឃ្មុំ​សុទ្ធ​លាយ​ជាមួយ​ទឹក​ក្ដៅ បន្ទាប់​មក​ដាក់​ជើង​អ្នក​ត្រាំ​ប្រមាណ​២០​នាទី​រាល់​យប់ ​មុន​ចូល​គេង។ ​វា​នឹង​ជួយ​បំបាត់​អាការៈ​ប្រេះ​ក្រហែង​នេះ​បាន​។

រូបតំណាង

៣. ប្រេង​ដូង​

​ដោយសារ​តែ​​វា​សម្បូរ​ដោយ​វីតាមីន E ​​​​ប្រេង​ដួង​​អាច​ជួយ​ឲ្យ​ជើង​លែង​ប្រេះ​​បែក​បាន​។ ​ដំបូង​អ្នក​យក​ទឹក​ក្ដៅ​​ឧណ្ហៗ​មក​ត្រាំ​ជើង​សិន ​ក្រោយ​មក​​ម៉ាស្សា​​ប្រអប់​ជើង​អ្នក​ដោយ​ប្រេង​ដូង។ ​បន្ទាប់​ពី​រួច​រាល់ ​អ្នក​ត្រូវ​ពាក់​ស្រោម​ជើង​​ដើម្បី​ឲ្យ​វា​មាន​លទ្ធភាព​បញ្ចេញ​ជាតិ​សំណើម​មក​លើ​ជើង​អ្នក​បាន។ អ្នក​គួរ​អនុវត្ត​វិធី​នេះ ​នៅ​មុន​ពេល​ចូល​គេង​ទើប​ជា​ការ​ល្អ​។

រូបតំណាង

​៤. ​ប្រេង​អូ​លីវ

​ក្រៅ​ពី​ប្រេង​ដូង ​ជំនួយ​ការ​ដ៏​ពិសេស​មួយ​ទៀត​គឺ​ប្រេង​អូ​លីវ។ ​អ្នក​គ្រាន់​តែ​លាប​​វា​​រាល់​​​យប់ ​ហើយ​​ត្រូវ​ពាក់​ស្រោម​ជើង​​​ពេល​ចូល​គេង។ ​​វីតាមីន​​ពី​ប្រេង​អូ​លីវ​នឹង​ជ្រាប​ចូល​ទៅ​ដើម្បី​បង្កើត​សំណើម​ដល់​ប្រអប់​ជើង​របស់​អ្នក​។

រូបតំណាង

៥. ផ្លែ​ល្ហុង

​វិធី​​តាម​បែប​ធម្មជាតិ​មួយ​ទៀត ​គឺ​​យក​ផ្លែ​ល្ហុង​ចិត​ជា​ចំណិត​ៗ ​រួច​មក​ត្រដុស​លើ​កែង​ជើង​ប្រេះ​បែក​នោះ​។ ​អ្នក​ត្រូវ​អនុវត្ត​ឲ្យ​បាន​ទៀង​ទាត់​​រាល់​យប់​មុន​ចូល​គេង ​នោះ​បញ្ហា​ស្នាម​ប្រេះ​បែក​នឹង​លែង​វិល​ត្រលប់​មក​ជា​រៀង​រហូត​៕​​

អានបន្ត៖ ​ ភេសជ្ជៈ​ ៦ យ៉ាង​​ដែល​​​អាច​បង្ក​ជាបញ្ហាបាន បើ​​ផឹក​ក្រោយ​​បាយ​ល្ងាច

ប្រភព៖ jelly ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម