មកដឹងពីតិចនិកគូរចិញ្ចើមឲ្យសមនឹងទម្រង់មុខ
- 2020-03-27 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីតិចនិកគូរចិញ្ចើមឲ្យសមនឹងទម្រង់មុខ
តើអ្នកមានដឹងទេថាចិញ្ចើមរបស់អ្នកអាចផ្លាស់ប្តូរទម្រង់មុខរបស់អ្នកបាន? ពិតណាស់ វាអាចបង្ហាញពីទឹកមុខ និង លក្ខណខាងក្រៅរបស់អ្នកទៅមនុស្សជុំវិញខ្លួនអ្នកបាន។ ដូច្នោះ វានឹងមានសារសំខាន់ណាស់ក្នុងការគូរចិញ្ចើមឲ្យស័ក្តិសមនឹងទម្រង់មុខរបស់អ្នកដើម្បីបង្កើនការទាក់ទាញក៏ដូចជាបង្ហាញពីទឹកមុខរបស់អ្នក។ ចង់ដឹងថាទម្រង់មុខបែបណា ដែលអ្នកគួរគូរចិញ្ចើមឲ្យសមនោះសូមមើលនៅខាងក្រោម៖
**១. ទម្រង់វែង**
ប្រសិនបើអ្នកមានទម្រង់មុខបែបនេះ អ្នកគួរគូរចិញ្ចើមបែបរាងមុំស្តើងល្មម។ អ្នកគួរតែគូរវាឲ្យឡើងកោងបន្តិច បន្ទាប់មកអ្នករាងគូរទម្លាក់ចិញ្ចើមវិញ។ ប្រសិនបើអ្នកគូររាងកោងពេក មុខរបស់អ្នកនឹងមិនស៊ីជាមួយចិញ្ចើមឡើយ។
២. ទម្រង់មុខមូល
មិត្តនារីមានទម្រង់មុខមូលគប្បីគូរចិញ្ចើមកោង។ ដោយគូរឲ្យកោងចាប់ពីដំបូងរួចដល់ចុងចិញ្ចើមរាងទម្លាក់ចុះបន្តិច ព្រោះបន្ទាប់ពីគូរបែបនេះវានឹងជួយលើកមុខរបស់អ្នកឲ្យវែងជាងមុន។
៣. ទម្រង់មុខពងក្រពើ
ចំពោះមិត្តនារីណាដែលមានទម្រង់មុខដូចរូបគប្បីគូរចិញ្ចើមស្មើគ្នា ព្រោះពេលគូរបែបនេះវានឹងជួយមុខអ្នកឃើញខ្លីជាងមុន។
៤. ទម្រង់មុខរាងការេ
ចំពោះមិត្តនារីមានទម្រង់មុខការ៉េគប្បីគូរចិញ្ចើមជាទម្រង់បន្ទាត់កោងដើម្បីកាត់បន្ថយទម្រង់មុខកោងរបស់អ្នកខ្លះ។ ដើម្បីបានចិញ្ចើមកាន់តែស្អាត អ្នកត្រូវគូរតាមចិញ្ចើមធម្មជាតិរបស់អ្នក បន្ទាប់មកគូរចិញ្ចើមរាងកោងតែមិនត្រូវឲ្យវាដិតខ្លំាងពេកឡើយ។
៥. ទម្រង់មុខរាងបេះដូង
សម្រាប់នារីដែលមានមុខរាងបេះដូងគួរគូរចិញ្ចើមជារាងបន្ទាត់កោងមូល ព្រោះវាធ្វើឲ្យមុខរបស់អ្នកមើលស្អាតបែបធម្មជាតិនិងបែបសុភាពនារី។
៦. ទម្រង់មុខរាងគ្រាប់ពេជ្រ
មិនខុសពីទម្រង់មុខខាងលើប៉ុន្មានឡើយ ទម្រង់មុខរាងគ្រាប់ពេជ្រនេះក៏តម្រូវឲ្យគូររាងកោងដែរ។ គ្រាន់តែតិចនិកនៃការគូរគឺខុសៗគ្នាបន្តិចៗតែប៉ុណ្ណោះ អ្នកត្រូវគូរតាមទម្រង់ចិញ្ចើមដែលអ្នកមានស្រាប់ ប៉ុន្តែមិនត្រូវគូរឲ្យដិតខ្លំាងពេកនោះទេ៕
ចុចអានបន្ត៖
កំហុសទាំង ៧ ពេលគូរ Eyeliner ស្រីៗហ៊ានតែធ្វើ នាំឲ្យឃើញភ្នែកខ្មៅអាក្រក់មើល