មករៀនតម្រឹមសក់សេះបែបស្តើងៗ នៅផ្ទះដោយខ្លួនឯង (មានវីដេអូ)
- 2020-03-30 11:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មករៀនតម្រឹមសក់សេះបែបស្តើងៗ នៅផ្ទះដោយខ្លួនឯង (មានវីដេអូ)
ប្រសិនបើអ្នកកាត់ជាសក់សេះរួច ហើយសក់នោះឆាប់ដុះលឿន ប៉ុន្តែមិនចង់ចំណាយទាំងពេលនិងលុយកាក់ទៅក្នុងហាងញឹកញាប់ពេក គួរដឹងពីរបៀបកាត់សក់តាមលំដាប់លំដោយងាយៗដូចខាងក្រោម។
១. ដំបូងត្រូវវែកសក់សេះឲ្យចេញជារាងត្រីកោណនៅផ្នែកខាងលើ និងគាបដង្កៀបចូលគ្នា ហើយសក់ដែលនៅសល់ត្រូវសៀតនៅគុម្ពត្រចៀកមួយឡែកសិន។
២. បន្ទាប់មកត្រូវយកដង្កៀបចេញ ហើយបែងចែកសក់ជា៣ចំណែក និងយកដៃកាន់តែផ្នែកកណ្តាលមុនគេ។
៣. ប្រើម្រាមដៃកណ្តាលនិងដៃនាងដើម្បីកាន់និងទាញសក់ឲ្យតឹងចុះមកក្រោម ហើយកន្ត្រៃកាត់ប្រមាណ ២សម ឬត្រឹមភ្នែក ទើបពេលគាបប៉ោងទៅឃើញស្អាតមិនខើចខ្លាំងពេក។
៤. ទម្លាក់សក់ដែលនៅសល់ផ្នែកចំហៀង ហើយចាប់ផ្តើមកាត់ពីចំណុចកណ្តាល ចុះមកក្រោម (បញ្ជិតតាមព្រួញដូចក្នុងរូប) ដើម្បីឲ្យសក់សេះមើលទៅបែបធម្មជាតិ។
៥. ប្រើម្រាមដៃចាប់ផ្នែកកណ្តាលដើម្បីកាត់បញ្ឆិតបន្ថែម (ដូចក្នុងរូប)។
៦. តម្រឹមផ្នែកចំហៀងបន្ថែមឲ្យស្មើល្អ (ដូចក្នុងរូប)។
៧. បន្ទាប់តម្រឹមផ្នែកចំហៀងស្មើស្អាតទាំងសងខាងហើយ ត្រូវចាប់ផ្នែកកណ្តាល ដើម្បីកាត់រាងបណ្តេញគ្នា មិនស្មើត្រង់ពេក។
៨. ចុងក្រោយគ្រាន់តែគាបប៉ោងតិចៗ អ្នកនឹងទទួលបានសក់សេះបែបស្តើងស្រស់ស្អាតដោយខ្លួនឯង៕
ចុចអានបន្ត៖ ងាយៗ វិធីធ្វើម៉ាសសូកូឡាបិតមុខឲ្យក្មេងស្អាត នៅផ្ទះដោយខ្លួនឯង